ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញវៀតណាមប្រើឧបករណ៍វាយអួនល្មើសច្បាប់ជារៀងរាល់ថ្ងៃក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញអ្នកនេសាទល្មើសច្បាប់ជាជនជាតិវៀតណាមបានបញ្ចេញសកម្មភាពនេសាទដោយប្រើឧបករណ៍វាយអួនអូសទាញដោយកម្លាំង ម៉ាស៊ីនខ្នាតធំរយៈពេលមួយខែមកហើយ តែគ្មានសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ ក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង ហើយបទល្មើសមួយនេះប្រជាពលរដ្ឋបានអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿន មេត្តាចុះបង្ក្រាបផង ។

ប្រជាពលរដ្ឋខ្មែររស់នៅលើផ្ទៃទឹកក្នុងខេត្តកំពង់ឆ្នាំងបានរាយការណ៍ថា អ្នកនេ សាទជនជាតិវៀតណាមបានប្រើឧបករណ៍ វាយអួនខុសច្បាប់ចាប់ត្រីដោយសេរី ខណៈ មានអ្នកកាងរត់ការបង់លុយទៅសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតទើបគ្មានការចុះបង្ក្រាបនោះ។

បើតាមប្រជាពលរដ្ឋ «ពួកគេចុះធ្វើសកម្ម ភាពនេសាទចាប់ត្រីតាំងពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ស្របពេលដែលមានបទល្មើសគ្រប់ប្រភេទ កំពុងកើនឡើងយ៉ាងគំហុកធ្វើឲ្យ ប្រជានេសាទលក្ខណៈគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ការ បាត់បង់ប្រភពធនធានមច្ឆជាតិ» ។

សេចក្តីរាយការណ៍ពីប្រជានេសាទ លក្ខណៈគ្រួសារនៅឃុំប្រឡាយមាស ស្រុក កំពង់លែងបានឲ្យដឹងផងដែរថា ជារៀង រាល់យប់មានបទល្មើសនេសាទប្រភេទ ជនរុញនិងវាយអួនកំពុងតែនេសាទចាប់ ត្រីទាំងតូចទាំងធំនៅតំបន់ក្រញាក្បាល កោះចោរ និងនៅច្រើនកន្លែងទៀតក្នុង ដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង ។

ទន្ទឹមគ្នានេះឧបករណ៍ជនរុញដោយប្រើប្រាស់កម្លាំងម៉ាស៊ីនម៉ាស៊ូត ឆៃណា និងម៉ាស៊ីនខ្នាតធំជាច្រើនគ្រឿងមានម្ចាស់ជាជនជាតិវៀតណាមចាប់ផ្ដើមបញ្ចេញ សកម្មភាពនេសាទត្រីជាបណ្ដើរៗហើយ ក្នុងខេត្តកំពង់ឆ្នាំង ។

ដោយឡែកការនេសាទដោយប្រើឧបករណ៍ទូកអួនអូសគូប្រើប្រាស់ដោយកម្លាំង ម៉ាស៊ីនខ្នាតធំដែលមានម្ចាស់ជាជនជាតិវៀតណាមផងដែរនោះអ្នករត់ការក៏កំពុង រត់ការខ្វែងដៃ ខ្វែងជើង រហូតមានសមត្ថ កិច្ចខ្លះបានទទួលលុយពាក់កណ្ដាល និង អ្នកខ្លះទៀតទទួលបានគ្រប់ចំនួន ។

ការនេសាទល្មើសច្បាប់ទាំងនេះត្រូវ បានគេរាយការណ៍បន្ថែមថា ឈ្មួញបាន និងកំពុងមមាញឹកចាប់ត្រីទាំងតូចទាំងធំ ព្រមជាមួយនឹងរបាំងស្បៃមុងចាប់ត្រីចម្រុះយកទៅធ្វើចំណីត្រីឆ្តោចិញ្ចឹមក្នុងបែយ៉ាងអនាធិបតេយ្យផងដែរ។ ដោយឡែក របាំងសាច់អួនរាប់សិបកន្លែងទៀតក៏កំពុងតែ មមាញឹកដាក់ស្ទាក់ចាប់ត្រីដែលមានប្រវែង មួយខ្សែៗចាប់ពី២០០ម៉ែត្ររហូតដលជាង ១.០០០ម៉ែត្រដែលសកម្មភាពបែបនេះមាន ស្ទើរគ្រប់ទីកន្លែងនៅក្នុងដែននេសាទស្រុក កំពង់លែងនិងស្រុកបរិបូរណ៍ ខេត្តកំពង់ ឆ្នាំង ។

ប្រជាពលរដ្ឋបានបន្តថា ការធ្វើសកម្ម ភាពនេសាទល្មើសច្បាប់បានយ៉ាងរលូនបែបនេះដោយមានមេខ្យល់ជាថៅកែទូក ឌុកជាអ្នករត់ការបង់លុយទៅឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលចុះទៅតំបន់នោះ។

ជាក់ស្ដែងការនេសាទកុំថាឡើយរដូវបើកនេសាទ ទោះរដូវបិទនេសាទនេះក៏ឈ្មួញ ត្រីដែលគេស្គាល់ជាមេភូមិថ្នល់ឈើទាល ឃុំផ្លូវទូកបានបញ្ចេញសកម្មភាពដឹកផល អនុផលនេសាទរួមទាំងការនេសាទល្មើសច្បាប់យ៉ាងកក្រើកក៏គ្មានសមត្ថកិច្ចពាក់ ព័ន្ធណាមួយចេញមុខបង្ក្រាបឲ្យមានប្រសិទ្ធ ភាពដែរ ជាពិសេសមន្រ្តីជលផលតែម្តង ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះប្រជាពលរដ្ឋជាប្រជានេសាទលក្ខណៈគ្រួសារសំណូម ពរដល់លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាចាត់ វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា៕ ហេង នរិន្ទ្រ

drr tr


ចែករំលែក៖