ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣នាក់ក្នុងករណីផ្សេងគ្នានៅថ្ងៃតែមួយក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តនឹងវាសនារបស់ខ្លួន ដែលត្រូវបានប្រពន្ធរត់ចោលទៅយកប្តីថ្មី ខណៈខ្លួនចេញពីពន្ធនាគារ ។ ជាមួយគ្នានោះពីរករណីផ្សេងទៀត ស្លាប់ដោយសារគាំងបេះដូង និងស្លាប់ដោយសារតែលង់ទឹក ។

ករណីទី១ ចងកសម្លាប់ខ្លួនបានភ្ញាក់ផ្អើលឡើងវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឡេ យ៉ាំងហ៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ។

ករណីទី២ជាករណីលង់ទឹកស្លាប់ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងទឹកប្រឡាយ ក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សពជនរងគ្រោះ ឈ្មោះ សូត ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៨៧៣F ផ្លូវលំ ក្រុម២ ភូមិឡត៍កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ រីឯករណីទី៣ ស្លាប់ដោយសារករណីជំងឺគាំងបេះដូង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៦ ផ្លូវលេខ១៨០០ ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សពមានឈ្មោះខៀវ ពៅ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីទាំងអស់ខាងលើនេះ ជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អារុណរះ

 

asd asd-1


ចែករំលែក៖