ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីកម្រិត៦.៩រ៉ិចទ័រនៅដែនកោះ Solomon

ចែករំលែក៖

មន្ត្រីបាននិយាយថា ហេតុការណ៍រញ្ជួយដីកម្រិត៦.៩រ៉ិចទ័របានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅប្រទេស Solomon មួយថ្ងៃបន្ទាប់ពីប្រទេសដែនកោះមួយនេះទទួលរងការរញ្ជួយដីបង្កឲ្យមានការភ័យខ្លាចពីរលកយក្សស៊ូណាមិ ។

ក្រុមភូគព្ភសាស្ត្រអាមេរិក (USGS) បានប្រកាសថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ស្ថិតនៅភាគខាងលិចទីប្រជុំជន Kirakira រដ្ឋធានីនៃទឹកដី Solomon ចម្ងាយ៩០គីឡូម៉ែត្រ និងមានជម្រៅ១០គីឡូម៉ែត្រ ។

មជ្ឈមណ្ឌលព្រមានព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក មិនបានថ្លែងថា មានរលកយកស៊ូណាមិកកើតឡើងនោះទេ ប៉ុន្តែក្រោយមកបន្តិចបានព្យាករណ៍ថា អាចនឹងមានរលកយក្សស៊ូណាមិពី១-៣ម៉ែត្រនៃកម្ពស់រលក់ធម្មតាស្ថិតនៅឈូងសមុទ្រប្រទេស Solomon ។

មជ្ឈមណ្ឌលនេះអះអាងថា កម្ពស់រលកយក្សស៊ូណាមិអាចមានពី០.៣ម៉ែត្រនៅតំបន់ឈូងសមុទ្រ Australia, Fiji, Kiribati, Nauru, New Caledonia, Papua New Guinea, Tuvalu និង Vanuatu ផងដែរ ។

ក្រុមភូគព្ភសាស្ត្រអាមេរិក USGS អះអាងថា រញ្ជួយដីកម្រិត៦.៩រ៉ិចទ័រនៅប្រទេស Solomon ខាងលើនេះ ទំនងមិនបំផ្លាញបំផ្លាញ ឬបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរឡើយ ។

ការរញ្ជួយដីនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រស្ថិតនៅតំបន់ប្រជុំដែនកោះ ប្រទេសSolomon នោះបង្កឲ្យមានការព្រមានពីរលកយក្សស៊ូណាមិ ធ្វើឲ្យកក្រើកញាប់ញ័រ ប៉ុន្តែមិនមានរបាយការណ៍ពីការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតទេ ។

ប្រទេសដែនកោះ Solomon ស្ថិតនៅផ្នែកមួយនៃចំណុចផ្ចិតប៉ាស៊ីហ្វិក តំបន់មួយដែលរងការរញ្ជួយដី និងផ្ទុះភ្នំភ្លើងញឹកញាប់ ។

កាលពីឆ្នាំ២០០៧ រញ្ជួយដីកម្រិត៨រ៉ិចទ័រកើតឡើងបណ្តាលឲ្យមនុស្ស៥២នាក់ស្លាប់ និងរាប់ពាន់នាក់បាត់បង់ទីជម្រក បន្ទាប់ពីរលកយក្សស៊ូណាមិកម្ពស់១០ម៉ែត្រវាយប្រហារនោះ ៕

solomons-quake


ចែករំលែក៖