ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ បុរសម្នាក់ផឹកស្រាស្រវឹង ហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង ។

ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់មាន ឈ្មោះ វង ឡំ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយចុះមុជទឹក ក៏រអិលធ្លាក់ទៅកន្លែងជ្រៅ លង់ស្លាប់ដោយពុំមានអ្នកណាដឹងថា ស្លាប់ពីពេលណានោះទេ ព្រោះពេល ស្រង់មក សាកសពមានសភាពឈាមចេញតាមភ្នែក ត្រចៀក ច្រមុះទៅហើយ ។

ក្រោយមក សមត្ថកិច្ចបានធ្វើកុសល្យវិច័យពុំឃើញមានស្លាក់ស្នាមអ្វីកត់សម្គាល់ក្រៅពីលង់ទឹកនោះទេ ក្រោយមក បានប្រគល់សាកសពឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី

se se-1


ចែករំលែក៖