ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់២នាក់ធ្លាក់ពីលើជាន់ទី១ម្នាក់ រងរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់២នាក់បានរង របួសធ្ងន់ខណៈកំពុងធ្វើការនៅអគារ សំណង់ភោជនីយដ្នានមួយកន្លែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែ ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវមៅ៉សេទុងស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។ ជនរងគ្រោះក៏ត្រូវបានកម្មករសំណង់ជាច្រើនជួយសង្គ្រោះ ដោយការបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតម្នាក់និងម្នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

យោងតាមប្រភពព័ត៌មានពីកម្មករ សំណង់ដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ទាំង២នាក់កំពុងធ្វើការនៅអគារសំណង់ភោជនីយដ្នានខាងលើដូចរាល់ដង។ ខណៈដល់មោ៉ងកើតហេតុខាងលើមិនដឹងជាយា៉ងម៉េចនោះទេស្រាប់តែកម្មករសំណង់ទាំង២នាក់នោះបានធ្លាក់ពីលើអគារជាន់ទី១ចុះមកខាងក្រោមតែម្តង។ ភ្លាមៗនោះក៏ត្រូវបានកម្មករ សំណង់ជាច្រើនរូបជួយសង្គ្រោះដោយការ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់មែ៉តម្នាក់ និងម្នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយនៅវេលាម៉ោង១ រសៀលថ្ងៃដដែលដោយសាររបួសធ្ងន់ ពេកជនរងគ្រោះក៏បានបាត់បង់ជីវិតទៅ។

បច្ចុប្បន្ន កម្មករសំណង់ម្នាក់ដែលរងរបួសធ្ងន់នៅ មន្ទីរពេទ្យកាល់ម៉ែតនោះកំពុងសង្គ្រោះបន្ទាន់ដោយមិនដឹងថាការរង របួសធ្ងន់យ៉ាងនេះអាចរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ឬបែបណានោះទេ៕
ស រស្មី

 

image1


ចែករំលែក៖