ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្មាស់វីបើកលឿនបុក និងម៉ូតូរ៉ឺម៉កកងបីរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសសន្លាប់ស្តូកស្តឹងនិងសង្ស័យបាក់ឆ្អឹងដងកាំបិត ខណៈជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូរឺម៉កកងបីក្នុងទិសដៅស្របគ្នា។

ហេតុការនេះកើតឡើងកាលពីវេលម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងត្បូងផ្សារទំនើបរតនាផ្លាហ្សារ ក្នុងភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១J២០០០ បើកបរដោយបុរសម្នាក់ឈ្មោះ យ៉ែម ច្រុល អាយុ២៨ឆ្នាំ មុខរបរបើកបរស្នាក់នៅផ្ទះជួលម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ឃើញមានម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CQ6452 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ទិសដៅស្របគ្នាក្នូងល្បឿនលឿន ពីលិចទៅកើត មកពីក្រោយ ពេលនោះ ម៉ូតូរ៉ឺម៉កប្រុងបត់ឆ្វេងធ្វើឲ្យអ្នកបើកបរម៉ូតូស្មាស់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចចុះមកជួយទាក់ទងហៅរថយន្តសាម៊ុយរបស់ក្លីនិចឯកជនមកដឹកជនរងគ្រោះដើម្បីទៅសង្គ្រោះ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕ តុង សីហា

img-20161210-wa0064 img-20161210-wa0065 img-20161210-wa0066 img-20161210-wa0067 img-20161210-wa0068 img-20161210-wa0069 img-20161210-wa0070


ចែករំលែក៖