ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជញ្ជាំងអាងទឹកសាងសង់ពីថ្មដ៏ក្រាស់ឃ្មឹកបានបាក់សង្កត់បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ កាលរសៀលថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិកុមារទេព ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ម៉ៅ េភទប្រុស អាយុ៣១ឆ្នាំ ជាកសិករ រស់នៅភូមិ- ឃុំកើតហេតុ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ដើរទៅជិតអាងទឹកខាងក្រោយផ្ទះ។ ចៃដន្យ ពេលនោះ ស្រាប់តែជញ្ជាំងអាងទឹកបាន បាក់រលំសង្កត់ពីលើបណ្តាលឲ្យរងរបួស ធ្ងន់តែម្តង ហើយត្រូវបានក្រុមគ្រួសារនាំគ្នា លើកជញ្ជាំងថ្មដែលសង្កត់ដើម្បីយកជនរង គ្រោះបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ។
បើតាមមន្រ្តីនគរបាលជំនាញចុះទៅ កន្លែងកើតហេតុបាននិយាយថា ជញ្ជាំង អាងទឹកដែលបាក់ទាំងផ្ទាំងៗសង្កត់ជនរង គ្រោះខាងលើនេះ គឺសាងសង់គ្មានបច្ចេក ទេសដូចជា រៀបឥដ្ឋបិទសីុម៉ងត៍តែពុំមានគ្រឹះដូចជាដាក់ដែកចាក់ក្រវាត់ជាដើម។
មន្រ្តីដដែលបានបន្ថែមថា ការសាងសង់ អាងទឹកបែបនេះវាងាយនឹងគ្រោះថ្នាក់ខ្លាំង ណាស់នៅពេលដែលសាងសង់រួចហើយ យើងដាក់ទឹកពេញដែលមិនអាចផ្ទុកទម្ងន់ទឹកនេះបាន ទើបនាំឲ្យជញ្ជាំងអាងងាយ ប្រេះស្រាំបាក់ដូចករណីនេះ ។
អ្នកភូមិនៅកន្លែងកើតហេតុបាននិយាយថា ករណីបាក់ជញ្ជាំងអាងទឹកនេះប្រសិន បើជនរងគ្រោះមិនមែនជាមនុស្សប្រុស និងមានកម្លាំងខ្លាំង ហើយបែរជាក្មេងឬជា ស្រ្តីវិញម្លេ៉ះស្លាប់បាត់បង់ជីវិតទៅហើយ ។
ករណីនេះអាចជាសារមួយសម្រាប់បង ប្អូនប្រជាពលរដ្ឋឯទៀតនៅក្នុងប្រទេស សាងសង់អ្វីក៏ដោយគួរតែមានដាក់គ្រិះឲ្យ បានមាំទំាជៀសវាងគ្រេោះថ្នាក់កើតឡើងជាយថាហេតុដូចករណីខាងលើនេះ ៕សហការី