ខេត្តកំពង់ស្ពឺ៖ បុរសមានប្រពន្ធកូនម្នាក់នៅពេលមកជួយរែកកណ្តាប់ម្តាយក្មេកបានចាប់រំលោភនាងក្រមុំក្បែរផ្ទះរហូតបានសម្រេចជិតពាងទឹក ខណៈដែលនារីរងគ្រោះ ចេញពីផ្ទះមកងូតទឹកក្រោយផ្ទះកាលពីវេលាម៉ោង៩និង៣០នាទីយប់ថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាជនសង្ស័យបន្ទាប់ពីរំលោភរួចព្យាយាមរត់មិនឲ្យនារីរងគ្រោះស្គាល់មុខដើម្បីប្តឹងសមត្ថកិច្ចចាប់ ខ្លួនយ៉ាងណាក៏ដោយនៅព្រឹកថៃ្ងទី១០ ខែ ធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន ព្រោះជនសង្ស័យបានរត់ចោលខោនៅ កន្លែងកើតហេតុ ។
មន្រ្តីនគរបាលប៉ុស្តិ៍កណ្តោលដុំឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុន ធា អាយុ៣២ ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងភ្នែង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯនារីរងគ្រោះ ឈ.ច.ន អាយុ២៤ឆ្នាំ រស់ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា ជនសង្ស័យនៅមុន ពេលកើតហេតុ៣-៤ថៃ្ងកន្លងមកនោះបាន ធ្វើដំណើរមកពីផ្ទះនៅឯស្រុកត្រាំកក់លា ប្រពន្ធកូនមកជួួយច្រូតស្រូវ និងរែកកណ្តាប់ ម្តាយក្មេកនៅភូមិ-ឃុំខាងលើ។ ជារៀង រាល់ព្រឹកជនសង្ស័យ ក៏ដូចជាអ្នកភូមិព្រម ទាំងនារីរងគ្រោះបានចេញពីភូមិទៅច្រូត ស្រូវដូចធម្មតា ។ ជាទម្លាប់គេតែងតែឃើញ នារីរងគ្រោះមកពីច្រូតស្រូវវិញ និងក្រោយ ពីហូបបាយពីល្ងាចនាងមិនទៅងូតទឹកពី ព្រលប់ទេ ពោលគឺនៅដេកមើលទូរទស្សន៍ ទាល់តែចប់រឿងសិនទើបនាងចុះទៅងូត ទឹក ។
ប្រភពសន្និដ្ឋានថា ទំនងជាជនសង្ស័យ តាមដាន និងឃ្លាំមើលសកម្មភាពនារីរង គ្រោះ ហើយខណៈដែលនារីរងគ្រោះទៅ ងូតទឹកនៅពាងក្រោយផ្ទះស្ងាត់ ទំនងក៏លប ទៅសង្រ្គប់ពីក្រោយចាប់រំលោភរួចរត់ប៉ផាប់ ពភីងពីកន្លែងកើតហេតុដោយចោលខោ ទើបនាំឲ្យសមត្ថកិច្ចឈានទៅចាប់ខ្លួនជន សង្ស័យបានតែម្តង ។
ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ ៕ សេនា ស័ក្តិ