ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនមិនប្រយ័ត្ន ជ្រុលបុកម៉ូតូត្រង់ចំណុចផ្លូវកែងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំង ៣នាក់ធ្ងន់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦នៅចំណុចមុខម៉ាតsmileតាមបណ្តោយផ្លូវលេខ៦៣កែង ផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FO-0071 ឌុបនារី២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវកែងនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើងដោយបើកបញ្ច្រាស់ទិសចរាចរណ៍ហើយមិនបានបន្ថយល្បឿនទើបបុកម៉ូតូចំពីចំហៀងពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង៣នាក់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កហេតុរួចរថយន្តបង្កបានបន្ថែមល្បឿន ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងរាំងរងចាំបងប្អូនយកឯកសារមកយកទៅវិញ៕ ព្រែកជ័យ

shot-1 shot-2 shot-3 shot-4 shot-5 shot-6


ចែករំលែក៖