ខេត្តត្បូងឃ្មំុ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ណែនាំបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ ថ្មីៗនេះ កម្លាំងនគរបាលស្រុកមេមត់បានឃាត់ខ្លួនជនសង្ស័យដែលពាក់ពន្ធ និងសារធាតុញៀនជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ កំលាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារបញ្ជូនមកអធិការដ្ឋាន។
អធិការស្រុកមេមត់ លោក ហុង គឹមហឿន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន គួក ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរ រក្សាទុក ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដោយនៅប្រព្រឹត្តការជួញដូរគ្រឿងញៀនដដែល ។
លោកបន្តថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំដើម្បីបន្តនីតិវិធីច្បាប់ ៕ វណ្ណះ