ភ្នំពេញ៖ មង្គលកាកូនកម្លោះក្រមុំមួយគូមានភ្ញៀវជាច្រើនកុះករ កំពុងចូលរួមពិសារភោជនីអាហារ និងមានការរាំរែកយ៉ាងសប្បាយស្រាល តែប៉ះទង្គិចគ្នា ភ្ញៀវខាងកូនកំលោះជាអ្នកចំងាយបានទាស់ ពាក្យសំដីជាមួយភ្ញៀវខាងកូនក្រមុំ បង្ករអោយមានការវាយតប់គ្នាផ្អើលពេញរោងការ និងសមត្ថកិច្ចស្ទើតែមួយខណ្ឌចុះមកអន្តរាគមន៍ឃាត់មនុស្ស១៤នាក់យកទៅសាកសួរ ។
ហេតុការណ៍នេះ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុមានភ្ញៀវខាង កូនកំលោះដែលជាអ្នកមកពីចំងាយបានមកចូលរួមក្នុងពិធីមង្គលការ ខណៈផឹក និងរាំរែកសប្បាយ ស្រាប់តែទាស់ពាក្យសំដីគ្នាជាមួយភ្ញៀវខាងកូនក្រមុំ ដែលជាអ្នកភូមិនៅទីនោះ តែត្រូវចាស់ៗឃាត់សម្រួលម្តងស្ងាត់ទៅវិញ។ មួយសន្ទុះក្រោយមកស្រាប់តែមកភ្ញៀវកូនកំលោះ មិនទាន់អស់ចិត្តនិងកំហឹង បានទៅរករឿងគេម្តងទៀត ព្រមទាំងវាយបណ្តាលអោយរងរបួសធ្ងន់3នាក់ ហើយត្រូវបងប្អូន និងអ្នកភូមិខាងកូនក្រមុំ ដេញបកទៅវិញ ដោយគេព្រួតគ្នាមកច្រើនពេក ក៏ក្រុមបង្កនាំគ្នារត់ចូលផ្ទះសាច់ញាតិខាងកូនកំលោះ ព្រមទាំងចាក់សោមិនអោយចូលទៀតផង។
ក្រោយមក ដោយមានប្រជាពលរដ្ធរាយការណ៍ទៅសមត្ថកិច្ច ទើបលោក យឹម សារ៉ាន់ បានចាត់កំលាំង ដឹកនាំដោយលោកអធិការរង បានទៅដល់កន្លែងកើតហេតុ ឡោមព័ទ្ធ និងចរចា ឲ្យចេញមកដោះស្រាយគ្នា បើសិនជាមិនចេញ សមត្ថកិច្ចនឹងប្រើតាមជំនាញចូលទៅឃាត់ខ្លួនជនបង្កទាំងអស់នោះតែម្តង ។
ក្រោយមកដោយមានការចរចាគ្នាជាងមួយម៉ោងមក ទើបជនបង្កទាំងនោះព្រមចេញមកប្រគល់ខ្លួនតាមសម្រួល បន្ទាប់មកសមត្ថកិច្ចបានយករថយន្តទៅដឹកជនបង្ករទំង14 នាក់រួម និងម៉ូតូ9 គ្រឿងយកមកកាន់ផ្នែកជំនាញ ព្រហ្មទ័ណ្ឌខណ្ឌ ។
បច្ចុប្បន្នជនបង្កទាំង១៤ នាក់កំពុងកសាកសួរសាងសុំណុំរឿង និងឃុំខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធីការនគរបានខណ្ឌពោធិសែនជ័យរង់ចាំចាត់ការតាមនិតិវិធី៕ សុខាសែនជ័យ