ក្រុមភែរវកម្មIS កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បានវាយប្រហារដណ្តើមទីតាំងទ័ពអាកាសរុស្ស៊ី នៅក្នុងប្រទេសស៊ីរីស្ថិតនៅជាយក្រុង Palmyra ក្រោយពេលដណ្តើមទីក្រុងបុរាណមួយនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានក្រុមរដ្ឋអិស្លាម IS កាលពីថ្ងៃទី១២ ខែធ្នូ បានបើកការវាយប្រហារទៅលើទីតាំងទ័ពអាកាសT-4របស់រុស្ស៊ីនៅស៊ីរី ស្ថិតនៅជាយក្រុង Palmyra ។ ក្រុមទាហានIS ដណ្តើមបានអាវុធជាច្រើន របស់រុស្ស៊ីស្ថិតនៅទីតាំងខាងលើ ក្នុងនោះមានកាំជ្រួចមីស៊ីល រ៉ុក្កែត ប្រឆាំងរថក្រោះ និងការពារដែនអាកាសផងដែរ។
កម្លាំងទាហានរុស្ស៊ីនៅក្នុងទីតាំងខាងលើបានភៀសខ្លួនជាបន្ទាន់ចេញពីទីតាំ T-4 ក្រោយទទួលបរាជ័យយ៉ាងធ្ងន់របស់ទាហានរុស្ស៊ីក្នុងសង្គ្រាមប្រឆាំក្រុមIS នៅក្នុងប្រទេសស៊ីរី។
ក្បួនរថយន្តរបស់ក្រុម IS អបទៅដោយ កម្លាំងរថក្រោះដែលដណ្តើមបានពីទាហានអាកាសស៊ីរី បានធ្វើឲ្យក្បួនរថក្រោះរុស្ស៊ីនៅស៊ីរីត្រូវបោះបង់ទីតាំង យុទ្ធសាស្ត្រ Jhar ក្រោយមក ក៏បានផ្លាស់ទៅ ទីតាំងT-4 ។
ក្រុមIS ស្រាប់តែវាយប្រហារដណ្តើមទីក្រុងខាងលើកាលពីថ្ងៃទី១១ ខែធ្នូ ក្រោយពេល កម្លាំងទាហានស៊ីរីដកខ្លួនចេញពីទីនោះ។ ស្ថានភាពប្រែប្រួលបានធ្វើក្រុមអ្នកឯកទេស ព្រួយបារម្ភយ៉ាងខ្លាំងពីការ បន្តបំផ្លាញវត្ថុបុរាណ នៅទីក្រុង ខាងលើ ដែលUNESCO ទទួលស្គាល់។
កន្លងមក ទទួលបានការគាំទ្រពីរុស្ស៊ី កម្លាំងទាហាន ស៊ីរីបានវាយប្រហារ ដណ្តើមការគ្រប់គ្រង ទីក្រុងPalmyra ពីក្រុម IS កាលពីខែមីនាឆ្នាំ២០១៦។
អភិបាលខេត្ត Homs លោកTalalBarazi បានទទួលស្គាល់ថា ទីក្រុងបុរាណ Palmyra បានចាញ់ប្រៀបទៅលើក្រុមIS ។ នេះជាលើកទីមួយហើយដែលដែលរដ្ឋាភិបាលស៊ីរីបានទទួលស្គល់ថា ទីក្រុងនេះបានធ្លាក់ចូលក្នុងដៃក្រុម IS ។
បណ្តាញព័ត៌មាន Ikhbariya TV បានដកស្រង់សម្តីលោកBaraziបានឲ្យដឹងថា កម្លាំងទាហានស៊ីរី បានសកខ្លួនចេញពេញទីក្រុង Palmyra ប៉ុន្តែនឹងត្រឡប់មកវិញ ដើម្បីដណ្តើមទីក្រុងនេះ៕ ម៉ែវ សាធី