ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តួចចិត្តប្តីសុំលែងទៅយកស្រីថ្មី ផឹកថ្នាំបាញ់ស្មៅបំណងបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានផឹកថ្នាំបាញ់ស្មៅ បំណងបញ្ចប់ជីវិត ពីព្រោះខាងប្តីសុំលែងលះទៅយកស្រីថ្មី តែគាត់មិនព្រម ។ ស្ត្រីរងគ្រោះត្រូវសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ស្ត្រីរងគ្រោះឈ្មោះ រិន តេង អាយុ៣៧ឆ្នាំ មុខរបរធ្វើចំការរស់នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ស្ត្រីរងគ្រោះមានកូន ប្រុស ស្រី៤នាក់រស់នៅក្នុងបន្ទុក (ស្រី២នាក់ ប្រុស២នាក់ ប៉ុន្តែស្លាប់ម្នាក់ ) រីឯប្ដី ដែលសុំលែង ឈ្មោះ នៅ អាន អាយុ៤៧ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមសំដីស្ត្រីរងគ្រោះបានរៀបរាប់នៅក្នុងមន្ទីរពេទ្យខេត្តឲ្យដឹងថា នៅមុនដំបូង ប្ដីរបស់គាត់បានសុំគាត់ទៅលេងបងប្អូននៅភ្នំពេញអស់រយៈពេលជិតមួយខែ រួចក៏វិលត្រឡប់មកផ្ទះវិញ បានប្រហែលមួយខែ ឃើញប្ដីដូចប្លែក តិចៗទូរស័ព្ទៗ ក្រោយមក ស្រាប់តែមានឮតាមទូរស័ព្ទរបស់មិត្តភក្តិប្ដីថា ឲ្យប្ដីទៅធ្វើការងារសំណង់នៅភ្នំពេញ មួយថ្ងៃ គេឲ្យតម្លៃ៥ម៉ឺនរៀល ។ ឮដូច្នេះ រូបគាត់ ក៏ឲ្យប្ដី ទៅធ្វើសំណង់នៅភ្នំពេញ ជាមួយមិត្តភក្តិម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា ។ លុះបានធ្វើការងារសំណង់អស់រយៈពេលជិត៥ខែ នៅពេលប្ដីត្រឡប់មកផ្ទះ ឃើញមានលុយប្រគល់មកឲ្យរូបគាត់៣០ម៉ឺនរៀល ។

ស្ត្រីរងគ្រោះបានបន្តថា ពេលប្ដីរបស់គាត់បានមកដល់ប្រហែលមួយខែ ស្រាប់តែហៅអ្នកនៅក្នុងភូមិដែលនៅជិតៗផ្ទះមកផឹកស្រាជាមួយ ពេលដែលគាត់ផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែប្ដីគាត់ស្រវឹងរករឿងសុំរូបគាត់លែងលះ ពេលនោះគាត់តូចចិត្ត ដើរទៅផ្ទះបាយយកថ្នាំផឹកអស់បីគម្របប៊ិដុងធ្វើអត្តឃាត តែមិនបានសម្រេចត្រូវបានបងប្អូនអ្នកភូមិជួយបញ្ជូនទៅសង្គ្រោះនៅៗមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ៕ ស សារ៉េត

as as-1 as-2


ចែករំលែក៖