ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានតេក្វាន់-ដូ ITF អាស៊ាន៖ តេក្វាន់-ដូITFកម្ពុជាកំពុងឈានទៅមុខយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ប្រធានតេក្វាន់ដូ ITF អាស៊ាន បានអះអាងថា វិស័យកីឡា តេក្វាន់ដូ ITF កម្ពុជា បាននិងកំពុង បោះជំហានទៅមុខយ៉ាងខ្លាំងក្លា ជាក់ស្តែងតាមរយៈការប្រកួតជើងឯក តេក្វាន់-ដូITF អាស៊ីអាគ្នេយ៍លើកទី១ក្រាន់តែ ថ្ងៃទីដំបូងនៃកម្មវិធីប្រកួតខាងលើ ម្ចាស់កម្ពុជាដណ្តើមបានមេដាយរហូតដល់ទៅ១៣គ្រឿង ក្នុងនោះ មាន មេដាយ មាស ៩ មេដាយ ប្រាក់៣ និងមេដាយសំរឹទ្ធិ១។

លោក កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ានបានលើកឡើង ការរីកចម្រើន របស់ក្រុមកីឡាករកីឡាការិនី ដែលជាសមាជិកប្រទេសក្នុងតំបន់ គឺយើងរៀបចំព្រឹត្តិការណ៍ពីកម្រិតខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឈានទៅកម្រិតខ្ពស់ក្នុងទ្វីបបន្តបន្ទាប់នេះជាអភិវឌ្ឍវិស័យកីឡាតេក្វាន់-ដូ ITF។

លោក ប្រធាន សហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ានដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានមើលឃើញពីភាពជោគជ័យរបស់កម្ពុជាខាងលើ តាមរយៈការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ លោកយល់ថា កម្ពុជាស្ថិតនៅកម្រិតខ្ពស់ និងដើរទៅរកភាពជោគជ័យនាពេលអនាគតនៅលើឆាកអន្តរជាតិ។

លោកបញ្ជាក់ថា បច្ចុប្បន្នមិនមែនតែកីឡាតេក្វាន់ដូ ITF ប៉ុណ្ណោះទេបាននិងកំពុងបោះជំហានឆ្ពោះទៅរកភាពជោគជ័យ មានកីឡាផ្សេងៗជាច្រើនទៀតកំពុងដើរទៅមុខមានទាំងបាល់ទាត់ និងកីឡាប៉េតង់ជាដើម។ ដើម្បីឲ្យកីឡាកម្ពុជាឈានដល់ចំណុចកំពូល លោកសូមឲ្យថ្នាក់ដឹកនាំគ្រប់ប្រភេទកីឡាទាំងអស់ មេត្តាបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត៕ សារីម

 

unnamed-2 unnamed-1 unnamed


ចែករំលែក៖