ព័ត៌មានទាន់ហេតុការណ៍៖

សូដានីតា បដិសេធស្នេហ៍ យ៉ែម សំអូន

ចែករំលែក៖

ភ្នំពេញ៖ រលករឿងអាស្រូវជាច្រើនបន្តបន្ទាប់ បានកើតមានឡើងចំពោះតារាចម្រៀង សូដានីតា និងលោក យ៉ែម សំអូន បន្ទាប់ពីអ្នកទាំងពីរបានរួមគ្នាសម្តែង ច្រៀង និងធ្វើដំណើរទៅណាមកណាជាមួយគ្នាញឹកញាប់។ តារាសម្តែងនិងចម្រៀងស្រីកញ្ញា សូដានីតា បានដាច់ចិត្តទម្លាយនូវសារមួយចំនួនជុំវិញការរីកសាយភាពនៃដំណឹងទំនាក់ទំនងស្នេហាជាមួយលោកយ៉ែម សំអូន។

ការលើកឡើងនេះ បានធ្វើឡើងក្រោយពេលដែលដំណឹងស្នេហា អ្នកទាំងពីរ ត្រូវបានអ្នកសិល្បៈនិយាយពីមាត់មួយទៅមាត់មួយ ព្រោះតែសកម្មភាពស្និទ្ធិស្នាលប្លែករបស់ពួកគេ។ តារាសម្តែងកញ្ញាសូដានីតា បានលើកឡើងថា នាងខ្ញុំសូដានីតា សូមជំរាបដល់សិល្បៈមួយចំនួន និងអ្នកដើរតាមសិល្បៈមួយចំនួនតូច ដែលចូលចិត្តនិយាយថា នាងខ្ញុំ និងបង យ៉ែម សំអូន មានទំទាក់ទំនងស្នេហាជាមួយគ្នា សូមមេត្តាកុំនិយាយអ្វីដែលមិនពិត ព្រោះសំដីមិនពិតរបស់អ្នក និងខួរក្បាលគិតរឿងមិនបានការរបស់អ្នក គឺអាចប៉ះពាល់ដល់ការរាប់អាន និងកិត្តិយស ហើយទាំងអនាគតរបស់ខ្លួនខ្ញុំផ្ទាល់ទៅថ្ងៃមុខ ។

តារាស្រី និងចម្រៀងខកស្នេហ៍ជាច្រើនលើកច្រើនសាររូបនេះបន្តថា នាង និងលោកយ៉ែម សំអូន មានការងារធ្វើជាមួយគ្នាទាំងក្នុងក្រុង និងតាមខេត្ត គឺមិនមានស្នេហាអីជាមួយគ្នាឡើយ ក្នុងពេលការងារបង អូន ជាមេ ក្រៅការងារ គាត់ជាមិត្តភក្តិ និងជាបងប្រុស។ ជាមួយគ្នានេះ នាងក៏បានស្នើឲ្យអ្នកដែលនិយមនិយាយពីក្រោយខ្នងនាងអំពីរឿងនេះ បញ្ចប់ដើម្បីរក្សាទំនាក់ទំនងល្អក្នុងការងារសិល្បៈ។ នាងរំពឹងដែរថា ការបញ្ជាក់របស់នាងនៅពេលនេះ អាចនឹងបញ្ចប់ពាក្យរិះគន់និងការលើកឡើងក្នុងចង្កោមអ្នកសិល្បៈ ។

គេចាំបានដែរថា រយៈពេលជាងមួយឆ្នាំហើយ ដែលតារាសម្តែង និងចម្រៀង លោក យ៉ែម សំអូន បានផ្ទុះទំនាស់ក្នុងគ្រួសារពោលគឺបានបែកគ្នាជាមួយនឹងភរិយាអ្នកនាងយ៉ាន លីដា ។ ខណៈដែលតារាចម្រៀងនិងសម្តែងសូដានីតា ក៏បានផ្តាច់ទំនាក់ទំនងជាមួយនឹងអតីតគូដណ្តឹងនៅប្រទេសកាណាដាផងដែរ ។ ការលេចចេញទំនាក់ទំនងស្នេហ៍ក្រៅឆាកនេះ ក្រោយពីពួកគេបានបង្ហាញខ្លួនជាញឹកញាប់ក្នុងនាមជាអ្នកសម្តែងក្នុងរឿងរួមគ្នាពិសេសក្នុងកម្មវិធីប្រគំតន្ត្រីនានានៅតាមបណ្តាខេត្ត ព្រោះតែលោកយ៉ែម សំអូន គឺជាអ្នកទទួលការខុសត្រូវគ្រប់គ្រងលើព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ក្រុមDara Entertainment ហើយសូ ដានីតា តែងបង្ហាញវត្តមានរួមដំណើរជាមួយនឹងលោក យ៉ែម សំអូន ជាញឹកញាប់ ពិសេសក្រោយពីអ្នកទាំងពីរសម្តែងយ៉ាងស្និទ្ធស្នាលក្នុងខ្សែភាពយន្តរឿង បណ្តឹងស្រីទាំង៥កាលពីថ្មីៗនេះ៕ វឌ្ឍនា

a1-600x400 unnamed


ចែករំលែក៖