ព័ត៌មានទាន់ហេតុការណ៍៖

វ៉េត រតនា ចេញមុខ បដិសេធដំណឹងអកុសល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាតារាសម្តែងស្រីល្បីឈ្មោះកាលពី១០ឆ្នាំមុន អ្នកនាង វ៉េត រតនា បានទទទួល មរណភាពដោយសារជំងឺគាំងបេះដូង។ ដំណឹងនេះត្រូវបាននាងថ្លែងបដិសេធពីសហរដ្ឋអាមេរិកផ្ទាល់ថាគឺជារឿងមិនពិតនិងជារឿងយល់ច្រឡំខណៈដែលសុខ ភាពនាងមិនមានអ្វីជាបញ្ហានោះទេ។

ថ្លែងបញ្ជាក់ពីរដ្ឋវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិកដោយពាក្យសម្តីទន់ភ្លន់រួស រាយរាក់ទាក់ អ្នកនាង វ៉េត រតនាបានបញ្ជាក់ ថាមានការភ្ញាក់ផ្អើលមួយដោយសារតែមានគេលើកឡើងជុំវិញមរណភាពរបស់នាងដែលសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានអ្នកហៅទូរស័ព្ទមកកាន់នាងដើម្បីសាកសួរពីបញ្ហានេះដែរ។ តារាស្រីកូនពីររូបនេះបញ្ជាក់ថានាងមិនមានបញ្ហាសុខ ភាពណាមួយទេគឺនាងប្រកបការងារជាធម្មតាទាំងការបន្តចេញទៅរៀន ហើយក៏ឆ្លៀតពេលចូលរួមសម្តែងសម្រាប់ប្រជាជនខ្មែរ រស់នៅសហរដ្ឋអាមេរិកបានកម្សាន្តផងដែរ។ ជាក់ស្តែងនាងនឹងចេញសម្តែងច្រៀងរាំជាថ្មីក្នុងកម្មវិធីសប្បុរសធម៌មួយនៅទី ក្រុងឡូវែលថ្ងៃទី២៥ខែធ្នូដើម្បីស្វែងរកថវិកាជួយដល់ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុតដែរ។ នាងលើកឡើងថា អាចជាការយល់ច្រឡំព្រោះតែដៃគូសម្តែងរួមគ្នាជាមួយអ្នកនាងគឺលោក សាពូន មីដាដា បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “…តួអង្គពិតនៃបទ”ដើម្បីអ្វីទៅអូន”នេះតែម្តងដែលខ្ញុំបានតែងនិពន្ធឡើងនាងបាន ទទួលមរណភាពទៅហើយដោយរោគគាំងបេះដូង…” ដែលសារនេះបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងរំពឹងដែរថា ការបញ្ជាក់ ផ្ទាល់របស់នាងនឹងធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រនាងបានដឹងច្បាស់អំពីបញ្ហានេះ ហើយនាងក៏ថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបារម្ភពីសុខទុក្ខរបស់នាងផងដែរ។

គួរបញ្ជាក់ដែរថាតារាសម្តែង វ៉េត រតនាធ្លាប់បានធ្វើឲ្យកក្រើកពីភពសិល្បៈកាលពីជាង១០ឆ្នាំមុនគឺគ្រាដែលមានខ្សែភាព យន្តជាង២០រឿងដែលនាងបានសម្តែងក្នុងតំណែងតួឯកទទួលបានការគាំទ្រខ្លាំង។នាងបានសម្រេចចិត្តចូលរោងការជាមួយលោក តឹក វណ្ឌី ជាអាណិកជនរស់នៅរដ្ឋ វ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ២០០៦រហូតបានកូនប្រុសស្រី២នាក់។ ដំណក់ឈាមទាំងពីរជួយរឹតចំណងស្នេហារវាងអតីតតារាសម្តែង និងថៅកែ ផ្សារខ្មែរនៅក្នុងទឹកដីសហរដ្ឋអាមេរិកឲ្យមានភាពរឹងមាំ បើទោះជាមុននេះបន្តិចមានផ្ទុះឡើងនូវព័ត៌មានមិនល្អរបស់អ្នកទាំងពីរនាំឲ្យប៉ះពាល់អារម្មណ៍ដល់ក្រុមគ្រួសារ ទាំងសងខាងក្តី។

វ៉េត រតនា បញ្ជាក់ថានាងនឹងសម្រេច ចិត្តមិនយកកូនជាលើកទី៣ទៀតទេដោយសារតែកូនពីរនាក់គឺគ្រប់គ្រាន់សម្រាប់ពួក នាងហើយនិងមិនចង់ខាតពេលក្នុងការពរពោះម្ដងៗ។ កូនច្បងអ្នកនាង វ៉េត រតនា មានវ័យ៤ឆ្នាំឈ្មោះថា តឹក នាគរាជ ហៅគីមឡុង ឬ Richer ជាភាសាអង់គ្លេស និងកូនស្រីទី២មានវ័យ៣ឆ្នាំឈ្មោះ តឹក ទេពអប្សរា ហៅ Skyler៕ វឌ្ឍនា

spk_0084 spk_0072


ចែករំលែក៖