ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបានថ្លែងទៅកាន់ស្តេចប្រដាលពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែធ្នូ យ៉ាងដូច្នេះថា៖

«ក្នុងឱកាសនៃការចចារផ្លូវការជាមួយប្រធានាធិបតីហ្វីលីពីន ខ្ញុំបាននិយាយទៅកាន់ ប៉ាកគីអាវសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអបរំទប់ស្កាត់គ្រឿងញៀននិងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់ បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ ខ្ញុំចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យ ប៉ាកគីអាវ និយាយជាភាសារខ្មែរ។

ក្រោយពិធីជប់លៀងនៅព្រះបរមរាជវាំងមុនចេញដំណើរត្រឡប់ទៅវិញ ខ្ញុំបាននិយាយជាមួយ ប៉ាកគីអាវ ម្តងទៀត គាត់ពិតជាសប្បាយរីករាយទទួលយកការជួយតាមសំណូម ពរកម្ពុជា។

ព្រឹទ្ធសមាជិក និងជាអ្នកប្រដាល់លំដាប់ពិភពលោករូបនេះ ពិតជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឱ្យស្រឡាញ់ រាប់អានខ្លាំងណាស់» ៕

5 1 3


ចែករំលែក៖