ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋទីទាល់ក្រ៥០គ្រួសារក្នុងខណ្ឌព្រែកព្នៅទទួលអំណោយកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ដែលបានយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសអាជ្ញាជាប់ពាក់ព័ន្ធថ្នាក់មូលដ្ឋានដែលបានចុះជាប់ជាប្រចាំតាមភូមិសង្កាត់ជាប់ជានិច្ច បានមើលឃើញពីភាពខ្វះខាតរបស់ពួកគាត់ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ សាលាខណ្ឌព្រែកព្នៅបាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រនិងចាស់ជរាចំនួន ៥០ គ្រួសារនៅ ក្នុងបរិវេណសាលាឆទាន ភូមិផ្សាលិច សង្កាត់ ខណ្ឌព្រែកព្នៅ។

លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅបានដឹនាំមន្ត្រីក្រោមឱវាទ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ រដ្ឋបាលខណ្ឌ យុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីជាច្រើនរូបទៀតចូលរួមក្នុងកម្មវិធីចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋមកពី៥ភូមិិក្នុងសង្កាត់ព្រែកព្នៅ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសចែកអំណោយរបស់កាកបាទក្រហមកម្ពុជា លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា ដោយការមើលឃើញអំពីភាពខ្វះខាត របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មានមេភូមិចៅសង្កាត់ ជាពិសេសថ្នាក់ខណ្ឌបានខិតខំយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានខិតខំយកអស់កម្លាំងកាយចិត្តពុះពារមិនរាថយជាដាច់ខាត អោយតែប្រជាពលរដ្ឋមានសេចក្តីសុខប្រកបរបររកទទួលទានមានការ រីកចំរើន ធូរធា ទាំងនេះគឺជាតម្រូវការចាំបាច់របស់អាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលផងដែរ។

អំណោយដែលបានមកពិកាកបាទក្រហមកម្ពុជាដែលយកមកចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ និងចាស់ជរាទាំង៥០គ្រួសារមាន អង្ករចំនួន ១បាវ ម៉ីយើងចំនួន១កេះ ត្រីខកំប៉ុងចំនួន១យួរ ឃីត មួយកញ្ចប់ មាន ក្រម៉ា១ សារ៉ុង ១ ភួយ១ មុង ១ និងថវិកាចំនួន១០០០០រៀលផងដែរ។ លោកសុខ សម្បត្តិបន្តថា ថ្វីត្បិតតែអំណោយទាំងនេះមានការតិចតួចក្តីតែវាអាចជួយដល់ការខ្វះខាត អាចដោះទាល់របស់បងប្អូនបានមួយគ្រាផងដែរ ។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមសហការណ៍ជាមួយអាជ្ញាធរអោយបានជាប់ជានិច្ច ដោយហ៊ានរាយការណ៍អពីស្ថានភាពរស់នៅ និងជួយទប់ស្កាត់នូវអំពើអបាយមុខ ហើយត្រូវរស់នៅអោយឆ្ងាយពីល្បែងស៊ីសង គ្រឿងញៀនជាដើម ។ លោកបានផ្តាំផ្ញើទៀតថា ត្រូវនាំកូនទៅចូលរៀន ហើយចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានាពេលខាងមុខ ហើយលោកបានសន្យាជួយសម្រួលប្រព័ន្ធលូបង្ហូរទឹកតាមផ្លូវបេតុងដែលជាប់ផ្លូវទំនប់កប់ស្រូវកាត់ចូលទៅផ្សារព្រែកព្នៅ និងជួយរៀបចំឈូសឆាយចិញ្ចើមផ្លូវសងខាងផងដែរ៕ ព្រែកជ័យ

aes-3 aes aes-1 aes-2


ចែករំលែក៖