ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនប្រកាសមិនត្រូវការជំនួយពីអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី១៥ ខែធ្នូ ហ្វុីលីពីនបាន ប្រកាសថា ប្រទេសនេះអាចរស់បានដោយ មិនត្រូវការជំនួយពីអាមេរិកក្រោយពេលដែលអង្គការបានពន្យារពេលផ្តល់ជំនួយ ដល់កម្មវិធីប្រឆាំងភាពក្រីក្ររបស់រដ្ឋា ភិបាលទីក្រុងម៉ានីល។

ក្រសួងគ្រប់គ្រង និងកាត់បន្ថយភាព ក្រីក្រអាមេរិក MCC បានឲ្យដឹងថា គណៈ កម្មាធិការដឹកនាំបានសម្រេចកាត់បន្ថយ ជំនួយអភិវឌ្ឍន៍ដល់ប្រទេសហ្វុីលីពីន ដោយសារតែមានចំណុចជាច្រើនខុសទៅនឹងច្បាប់ក្នុងនោះមានសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវបានកាត់បន្ថយក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីឌុយទែរតេ។

កិច្ចព្រមព្រៀងផ្តល់ជំនួយ ៤៣៤ លាន ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំបានបញ្ចប់កាល ពីខែឧសភា ហើយអាមេរិកនឹងអាចមិនបន្តផ្តល់ជំនួយទៀតឡើយ។

ហ្វុីលីពីនអាចនឹងខ្ចីប្រាក់ពី ២០០ដល់ ៥០០លានដុល្លារ ពី AIIB ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះ។

ការសម្រេចខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលមានអ្នកស្លាប់ជិត៦ពាន់នាក់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ និងការ ប្រកាសចាកចេញពីអាមេរិកស្និទ្ធជាមួយ ចិនរបស់ប្រធានាធិបតីហ្វុីលីពីន។

តាមតួលេខថ្មីបំផុតដែលបានប្រកាសកាលពីថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថា មក ទល់ពេលនេះមានមនុស្ស ៥.៩២៧នាក់ ស្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតី ឌុយទែរតេ ចាប់តាំងពី លោកកាន់តំណែងរយៈពេល ៥ខែកន្លង មក។

សារព័ត៌មាន CNN បានផ្សាយថា តាមតួលេខរបស់ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៦ គឺមានអ្នកស្លាប់ ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀន រហូតដល់ ៥.៩៣៧នាក់។ ការស្លាប់ទាំងនោះគឺមិនបានឆ្លងកាត់ការកាត់ទោសណាមួយនោះឡើយ។

ក្នុងចំណោមអ្នកស្លាប់មាន ២.០៩៦ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់ ប៉ូលិសទាហានប្រឆាំងគ្រឿងញៀនបាញ់សម្លាប់ពេលបោសសម្អាតគ្រឿងញៀន និង ៣.៨៤១នាក់ ស្លាប់មិនឆ្លងកាត់ការ កាត់ទោសពីតុលាការ។ ក្រៅពីនេះមាន អ្នកប្រើប្រាស់ជាង៤០ពាន់នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

កម្លាំងប៉ូលិសហ្វុីលីពីនបានឲ្យដឹងថាចាប់តាំងពីខែកក្កដាមកទល់ពេលនេះ ប៉ូលិសបានគោះទ្វារផ្ទះដើម្បីចាប់ខ្លួនជនប្រើប្រាស់គ្រឿងញៀន។ នេះគឺជាផ្នែក មួយនៅក្នុងយុទ្ធនាការបោសសម្អាតអ្នក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនរបស់ ប្រធានាធិបតី ឌុយទែរតេ ចាប់តាំងពីលោក ឡើងកាន់តំណែងប្រធានាធិបតីមក។

យុទ្ធនាការខាងលើរបស់ហ្វុីលីពីនបានធ្វើឲ្យសហគមន៍អន្តរជាតិប្រឆាំង ក្នុងនោះ មានអាមេរិកជាដើម។ ហេតុនោះហើយ បានជាទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិក ត្រូវប្រេះឆា ហើយហ្វុីលីពីនក៏បានងាកទៅរកចិនវិញ៕ ម៉ែ សាធី

lead_960


ចែករំលែក៖