ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១១នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៣លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សស្រី ប្រុស១១នាក់ រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើក ផ្សេងៗគ្នានៅខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤- ១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានគ្រោះថ្នាក់ ចរាចរណ៍១លើកកើតឡើងរវាងរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខបន្ទាយមានជ័យ2A-6488 បើកបរ ដោយឈ្មោះ វ៉ាន់ សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការខ្នុរ ឃុំខ្នុរ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមាន ជ័យធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូត ទៅបុកជាមួយរថយន្ត ម៉ាកឡិចស៊ីស RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G-3857 បើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ភូមិ-ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស ទិសគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាង ធ្ងន់ស្រាល៤នាក់ ក្នុងនោះស្រីម្នាក់ដែលរង របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ។

លោកឲ្យដឹងទៀតថា នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិត ក្នុងភូមិបោះពួយ ឃុំលាជ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងដែលបង្កឡើង ដោយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍ សាត់ 1G-4365 បើកបរដោយឈ្មោះ ឡេវ រ៉េត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគល់ ទទឹង ស្រុកភ្នំក្រវាញ និងអ្នករួមដំណើរ ឈ្មោះ ប៊ិច ចាន់បូរី ភេទប្រុស អាយុ១៤ឆ្នាំ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះ ដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១០០ស៊េរីឆ្នាំ១៩៩៨ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្លងផ្លូវបណ្ដាលរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែក ម៉ូតូទាំង២គ្រឿង នគរបាលចរាចរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។

ដោយឡែកកាលពីវេលាម៉ោង៨និង ១៥នាទីយប់ ថ្ងៃទី១៣ ខែឆ្នាំដដែល នៅ លើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុង ភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ប្រភពព័ត៌មានពីនគរបាលក្រុងពោធិ៍សាត់បានដឹងដែរថា មានករណីគ្រោះថ្នាក់ចរា ចរណ៍១លើករវាងរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2A-5754 មានមនុស្ស៣នាក់ ប៉ុន្ដែមិនត្រូវបានគេ ស្គាល់ឈ្មោះ និងអត្តសញ្ញាណនោះទេ ធ្វើ ដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុបានបុកគោយន្ត កន្ត្រៃពីក្រោយដែលដឹកអុសពេញទំហឹង បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ចំនួន៤នាក់ ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកគោយន្តនិង រថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិ ការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បី រង់ចាំដោះស្រាយតាមច្បាប់៕ ប៉ឹម ពិន

 

bse-4 bse bse-1 bse-2 bse-3


ចែករំលែក៖