ភ្នំពេញ៖ ក្រុមយុវជនក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកពានរង្វាន់ បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី៤ក្រោយពីលេងឈ្នះក្រុមយុវ ជនក្រសួងសុខាភិបាលដោយបាល់ បេណាល់ទី១១ម៉ែត្រ ។ ខណៈលេងក្នុង ម៉ោងធម្មតាក្រុមទាំង២មានលទ្ធផលស្មើគ្នា២ទល់២កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥ នៅទីលានព្រីមមា ។
ចំពោះសកម្មភាពប្រកួតរវាងក្រុមទាំង២ត្រូវបានទស្សនិកជនមើលឃើញថា មាន សកម្មភាពស្វិតស្វាញចាប់តាំងពីវិនាទីដំបូង គឺនៅវគ្គទី១ដែលមានរយៈពេលលេង៣៥នាទីនោះក្រុមយុវជនក្រសួងសុខាភិបាលបាននាំមុខមុន១-០ ប៉ុន្តែវគ្គទី១ក្រុមយុវ ជនក្រសួងការងារបានតាមស្មើវិញក្នុង លទ្ធផលពិន្ទុ១-១។លទ្ធផលនេះបានរក្សាចប់វគ្គទី២ត្រូវបានអាជ្ញាកណ្តាលថែម១៥នាទី២ដងដើម្បីកាត់សេចក្តីក្នុងវគ្គទី១ សម្រាប់១៥នាទីដំបូងក្រុមទាំង២នៅតែ រក្សាលទ្ធផលដដែល ១-១ ស្មើ បន្តចូល ដល់វគ្គទី២ក្រុមយុវជនក្រសួងសុខាភិបាល រកបាន១គ្រាប់បន្ថែមនាំមុខមុនក្រុមយុវជនក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅសល់តែ១នាទីចុងក្រោយនៃម៉ោងបន្ថែម ១៥នាទី២ដងនោះក្រុមយុវជនក្រសួងការងារមានឱកាសទាត់បាល់ជ្រុងទៅមុខ សំណាញ់ទីក្រុមយុវជនក្រសួងសុខាភិបាល ក៏ត្រូវមិត្តរួមក្រុមប្រើក្បាលតែតទង្គិចចូលទីក្រុមយុវជនក្រសួងសុខាភិបាល ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ដើម្បីស្វែងរកឲ្យឃើញម្ចាស់ជើងឯកប្រចាំរដូវកាលនោះ អាជ្ញាកណ្តាលតម្រូវឲ្យក្រុមទាំង២ទាត់បាល់ម្ខាង៥គ្រាប់ពេលនោះ ក្រុមក្រសួងការងារធ្វើបានសម្រេច៤គ្រាប់ និងក្រុមក្រសួងសុខាភិបាលធ្វើបានសម្រេច៣គ្រាប់ ដូច្នេះក្រុមជើងឯកពាន រង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរ ក្រសួង ស្ថាប័ន បានទៅលើក្រុមយុវជន ក្រសួង ការងារ ។
ក្រុមយុវជនក្រសួងសុខាភិបាល ទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមយុវជនក្រសួងទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ៣។ ជាមួយនឹងជ័យជម្នះនេះដែរ តំណាងឲ្យក្រុមយុវជន ក្រសួងការងារ បានបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៧ របស់ខ្លួនប្តេជ្ញារក្សាការពារតំណែងជើងឯកនេះឲ្យខាងតែបាន។
គួរបញ្ជាក់ថា ប្រាក់រង្វាន់ដែលក្រុមទាំង៣ទទួលបានពីកម្មវិធីត្រូវ បានប្រគល់ជូនទៅលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បី បរិច្ចាគក្នុងកម្មវិធីមនុស្សធម៌៕ សារីម