ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៦មជ្ឈមណ្ឌលកីឡាខ.ភ.ម.ទទួលបានមេដាយសរុប១៥៦គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលកីឡាកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម) បានប្រារព្ធពិធី បូកសរុបលទ្ធផលការងារកីឡាឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ ក្រោមវត្ត មានលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម. កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងវត្តមាន នាយទាហានមកពីស្ថាប័ន កងឯកភាព ចំណុះជាច្រើនរូបទៀត ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយក មជ្ឈមណ្ឌលកីឡាខ.ភ.ម.បានឲ្យដឹងថា ដោយបានការឧបត្ថម្ភគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ កីឡា ខ.ភ.ម. បានបដិសន្ធិឡើងពី ឆ្នាំ២០០៦ ដោយមានការគ្រប់គ្រងដឹកនាំ បញ្ជាដោយផ្ទាល់ពីសំណាក់ លោកនាយ ឧត្តមសេនីយ៍ ម៉ឹង សំផន ធ្វើឲ្យស្ថាប័នកីឡា តាមបណ្តាកងឯកភាពទ័ព មានការអភិវឌ្ឍ និងចូលរួមអនុវត្ត ការងារអប់រំកាយ និង កីឡាបានទូលំទូលាយនៅគ្រប់លំដាប់ថ្នាក់ ។

លទ្ធផល និងសមិទ្ធផលដែលទទួល បានជ័យលាភី ក្នុងឆ្នាំ២០១៦ រួមមានមេ ដាយសរុប១៥៦គ្រឿង ក្នុងនោះមេដាយមាស ៦៥គ្រឿង ប្រាក់៤៧គ្រឿង សំរឹទិ្ធ៤៤គ្រឿង ខ្សែក្រវាត់ប្រដាល់៤ខ្សែ ពានរង្វាន់១១ ស្រោមដៃមាស២ផងដែរ ។ គ្រប់សកម្ម ភាព លទ្ធផលការប្រកួត ទាំងក្នុងនិងក្រៅ ប្រទេសភាគច្រើនកីឡាករកីឡាការិនី ក្រសួងការពារជាតិដណ្តើមបានមេដាយជាមោទនភាពដែលកីឡាខ.ភ.ម. ទទួល បានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និង លើសាកលលោក ។

ក្នុងនោះ នាពេលថ្មីៗនេះ កីឡាប៉េតង់ សុខ ចាន់មាន ក្រសួងការពារជាតិ ដណ្តើម បានមេដាយមាស ពានរង្វាន់ផ្នែកបុរសលើក ទី៤៧ ឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្ការ ព្រមទាំងទទួលពានរង្វាន់ពីប្រមុខរាជរដ្ឋា ភិបាលថែមទៀត ។ ដើម្បីជាកិត្តិយស លោកអនុសេនីយ៍ឯក សុខ ចាន់មាន ត្រូវ បានក្រសួងការពារជាតិ ដំឡើងឋានន្តរស័ក្តិ ជាវរសេនីយ៍ត្រី ។

លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសម្តែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រឹងយកអស់ពី កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក ពិសេសក្មួយៗ កីឡាករ កីឡាការិនីទាំង អស់ ដែលសម្រេចលទ្ធផលទទួលបាន ជោគជ័យនាំមកនូវស្នាដៃ និងកិត្តិយស ដ៏ ធំធេងជូនមាតុភូមិ ។

លោកនាយឧត្តមសេនីយ៍បន្តទៀតថា គោលដៅចម្បងការងារកីឡាគឺនាំមកនូវ សុខភាពល្អប្រសើរដល់មនុស្សគ្រប់រូប ហើយកីឡា ក៏ជាគោលដៅនាំមកនូវសាមគ្គី ភាព មិត្តភាព ការយោគយល់គ្នា ទំនាក់ ទំនងយ៉ាងជិតស្និទ្ធ និងឈានទៅជាកម្លាំង សាមគ្គីជាធ្លុងមួយរួមគ្នា ការពារមាតុភូមិ ។

ជាមួយគ្នានេះ កីឡា កសាងកេរ្តិ៍ឈ្មោះ ទទួលជ័យលាភីដូចជាពេលនេះ កិត្តិយស កិត្យានុភាព ដ៏ឧត្តុង្គឧត្តមក្រៃលែងសម្រាប់ ក្រុមលើវិញ្ញាសានីមួយៗដែលចូលរួម ប្រកួតទទួលបានជោគជ័យផងដែរ ៕ សុខដុម

sefr-2 sefr sefr-1


ចែករំលែក៖