ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់គ្នា ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់លួចយកម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាគាស់បន្ទប់លួចម៉ូតូនៅពេលរាត្រីត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ខដង្កោសហការណ៍ជាមួយប៉ុស្តិនគរបាលដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ក្រោយពីបានធ្វើសកម្មភាពលួយម៉ូតូម៉ាក zoomer x បានសម្រេច ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្វារលិច សង្កាត់ដង្កោ ខណ្ខដង្កោ ដែលដឹកនាំកំលាំងដោយលោក ជឹម ស៊ីថា អធិការនរបាលខណ្ខដង្កោឃាត់ខ្លួនបក្សពួកម្នាក់ទៀតដែលបានធ្វើសកម្មភាពគាស់ផ្ទះជួលមួយកន្លែងស្ថិតនៅភូមិខ្វារកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ ក្នុងនោះផងដែរដោយមានកាចង្អុលបង្ហាញ និងរាយការណ៍ពីប្រជាពលរដ្ឋទើបបានមកឃាត់ជនសង្ស័យម្នាក់ទៀតតែដោយជនសង្ស័យបានដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ ដោយបានបន្សល់ទុកតែម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ក្រហមមានស្លាកលេខ ភ្នំពេញ ១BO:១៥៦៦ ដែលជិះធ្វើសកម្មភាព ។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១ឈ្មោះ ឡេង ឌីណាភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ខដង្កោ ។ ទី២ ឈ្មោះ សារឿន ឧស្សា ភេទប្រុស អាយុ១៩ មុខមិនពិតប្រាកដ ស្នាក់នៅភូមិស្រុកចេកសង្កាត់ជើងឯក ខណ្ខដង្កោ ទាំង២នាក់ឃាត់ខ្លួនបាននៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់ចាន់គ្រឹស្នារ និងទី៣ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វាលិច ចំណែកបក្ខពួកដែលនៅសល់សម្ថតកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តទៀត ។

បើតាមសម្តីពីជនរងគ្រោះដែលបានបាត់ម៉ូតូបានអោយដឹងថា នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដោយរូបគេបានដឹកសង្សារមកពីដើរលេងវិញ នៅកោះពេជ្យ បានមកសំរាកនៅផ្ទះជួលជាមួយសង្សារនៅម្តុំកើតហេតុខាងលើ ដោយរូបគេបានយកម៉ូតូទៅដាក់នៅក្នុងបន្ទប់សម្រាប់ដាក់ម៉ូតូដោយរូបគេមិនបានចាក់សោរកទេ បានបិទទ្វារក៏បានឡើងទៅជាន់ទី៣ ទៅសំរាកជាមួយសង្សារ លុះព្រឹកឡើងម៉ោង៥ព្រឹក ក៏បានមកមើលម៉ូតូ តែមិនឃើញ និងបានសុំអោយម្ចាស់ផ្ទះជួលជួយបើកកាមរ៉ាមើល ក៏ឃើញមានជនសង្ស័យម្នាក់បានបណ្តើរម៉ូតូចេញរួច រូបគេបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោជួយតាមរក។ ដោយបានស្គាល់មុខសញា សម្ថតកិច្ចក៏បានឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ដែលបានចូលរួមគាស់បន្ទប់យកម៉ូតូហើយជនសង្ស័យ ដែលបានឃាត់ខ្លួនទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតមែន ។

ក្រោយពីជនសង្ស័យសារភាពហើយ សមត្ថកិច្ចនគរបាលព្រហ្មខណ្ឌ ក៏បានកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ភារ៉ា ដង្កោ

unnamed unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed-5


ចែករំលែក៖