ព័ត៌មានទាន់ហេតុការណ៍៖

ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋប្រកបរបររកស៊ីចេញចូលទៅដឹកបន្លែបង្ការ ឥវ៉ាន់ ចាប់ហ៊ួយគ្ចេរឿងទេសន៍ចេញចូលប្រទេសវៀតណាម ជាពិសេសនោះប្រជាពលរដ្ឋដែលទទួល និងអាស្រ័យផល អនុផលព្រៃឈើតូចតាចបន្តិចបន្តួច ឫគ្រឿងសង្ហារឹម ដើម្បីបានថ្លៃបាយទឹក ឫសំាងឡានហើយត្រឡប់មកវិញដឹកអីវ៉ាន់ចាប់ហ៊ួយ ឫបន្លែបង្ការពីប្រទេសវៀតណាមមកក្រុង បានលុងវិញ ពួកគាត់បាននាំគ្នាត្អូញត្អែរអំពីមន្ត្រីច្រកទ្វារ ជាពិសេស នោះគឺនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលមានលោកអ៊ី ចំរើន ដែលទើបនិងកាន់តំណែងថ្មីជំនួសលោកឡុង រុក្ខា តែងតែបង្ករការលំបាកដល់ប្រជាពលរដ្ឋ ដែលមានរថយន្តសាំយ៉ុងចាស់ៗ ធ្វើចរាចរណ៍ចេញចូលទៅប្រទេសវៀតណាម។

រយៈពេល២យប់បីថ្ងៃមកហើយដែលចង់បិទចង់បើក ស្រេចតែនឹងចិត្តគ្មានការយោគយល់ដល់ប្រជាពលរដ្ឋឡើយ ហើយជាក់ស្តែង ប្រជាពលរដ្ឋដែលមានរថយន្តសាំយ៉ុងចាស់ៗដឹកឈើ៣-៤ដុំសំរាប់ដូរបាយ ឫសាំងចូលទៅវៀតណាមដើម្បីដឹកអីវ៉ាន់ចាប់ហ៊ួយ ឫបន្លែបង្ការមកវិញមិនបានចូលទៅទេ ព្រោះខាងច្រកទ្វារបិទមិនអោយទៅ ដោយនាំគ្នាយករថយន្តទៅពួនលាក់ទុកក្នុងព្រៃក្បែរច្រកទ្វាមានទាំងកូនក្មេងតូចៗបានទៅជាមួយឪពុកម្តាយ ទៀតផង អស់រយៈពេល២យប់ ៣ថ្ងៃមកហើយ។

ក្រុមប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា បើទោះបីជាដាក់ឈើ.៣-៤ដុំក៏ត្រូវបង់លុយអោយដែរ ចុះហេតុអ្វីបានជាចង់បិទៗ ចង់បើកៗ យ៉ាងដូច្នេះ។

ទាក់ទិននិងការបិទច្រកទ្វាខាងលើនេះប្រភពព័ត៌មានពីមន្ត្រីនគរបាលនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា គឺដោយសារតែមានទំនាស់ផ្ទៃក្នុងរួមទាំង ផលប្រយោជន៍ នឹងប្រកាន់បក្សពួក ហើយ។

ប្រភពបានអោយដឹងទៀតថា ចាប់តាំងពីលោកវិរសេនីយ៍ឯក អ៊ី ចំរើន មកកាន់ជាប្រធានប៉ុស្ថ៍ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវមកបានធ្វើអោយប្រជាពលរដ្ឋជួបនូវការលំបាកក្នុងការប្រកបរបររកស៊ី។

ជុំវិញបញ្ហាខាងលើនេះលោក អ៊ី ចំរើន ប្រធានប៉ុស្ថ៍នគរបាលអន្តោប្រវេសច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបានឲ្យ នគរវត្តដឹងនៅរសៀលថ្ងៃទី១៦ ខែធ្នូនេះថា ការបិទច្រកទ្វារនេះដោយមូលហេតុមានគណះប្រតិភូធ្វើដំណើរឆ្លងកាត់ លោកត្រូវបិទមួយរយះសិន ឯបញ្ហាការទំនាស់ផ្ទៃក្នុងនៅច្រកទ្ធា ជាមួយកូនចៅមិនមានទេ តាមគេបំប៉ោងព័ត៌មានតែប៉ុណ្ណោះ ៕ វុទ្ធឦសាន

as-3 as as-1 as-2


ចែករំលែក៖