ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីអំពើលួច(គាស់តូបយកទ្រព្យសម្បត្តិ)នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួ កឿ ភេទស្រី អាយុ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់គ្រឿងទេស៍ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះបានទៅបុណ្យគេ មិននៅផ្ទះ ជនសង្ស័យបានធ្វើសកម្មភាព គាស់ក្ដាតូបមួយសន្លឹក រួចចូលប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួន។
ប្រភពបានបន្តថា អស់មាសចំនួនបា្រំមួយតំឡឹង លុយបា្រំពីលានរៀល និងសំលៀកបំពាក់មួយចំនួនទៀត។
បច្ចប្បន្នកម្លាំងនគរបាល អធិការស្រុកលំផាត់កំពុងស្រាវជ្រាវរកមុខសញ្ញាតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន