ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ មន្រ្តីខ័ណ្ឌជ្រោយចង្វាត្រូវបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលខណ្ឌជ្រោយចង្វារ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។

នាឱកាសនោះលោកស្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាព ។

លោកស្រីក៏បានបន្តទៀតថា ដើម្បីឲ្យការបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ ៕

1 2 r


ចែករំលែក៖