ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកកំពង់ត្រឡាចបើកប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់៧ មករា ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ពានរង្វាន់បាល់ទាត់៧មករា សម្រាប់ស្រុកកំពង់ត្រឡាចបានចាប់ផ្តើម បើកការប្រកួតហើយនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដោយមានក្រុមកីឡាករបាល់ ទាត់ចំនួន២៤ ចូលរួមប្រកួតដណ្តើមពានរង្វាន់នេះ ។

ពិធីបើកការប្រកួតនេះ គឺបានធ្វើឡើងក្រោមអធិបតីភាព លោក ឧកញ្ញ៉ា កុយ សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច និង លោកស្រី តុង ណារី សមា ជិក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។

គណកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទខួបអនុស្សារីយថ្ងៃជ័យជំនះ៧មករា ជារៀងរាល់ឆ្នាំនៅស្រុកកំពង់ត្រឡាច តែងតែបង្កើតគណកម្មការរៀបចំការប្រកួត ដណ្តើមពានរង្វាន់៧ មករា ប្រចាំស្រុកកំពង់ត្រឡាច ដើម្បីបំផុស អោយស្រទាប់យុវជនជំនាន់ក្រោយស្គាល់ពីគុណតម្លៃនៃថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើងម្នាក់ៗមិនអាចបំភ្លេចបាន ។ ការប្រកួតដណ្តើមពានរង្វាន់នាឆ្នាំនេះ គឺមានកីឡាករចំនួន២៤ក្រុមស្មើនិងកីឡាប្រមាណជា៤០០នាក់ មកពីបណ្តាឃុំនានាស្រុកកំពង់ត្រឡាចខេត្តកមព់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក កុយ សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាចបានគូសបញ្ជាក់ ការប្រកួតបាល់ទាត់នាពេលនេះគឺបានបង្ហាញអយឃើញថា យុវជនរបស់យើងជំនាន់ក្រោយបានស្គាល់និងបានដឹងច្បាស់អំពីប្រវត្តិសាស្រ្ត នៃថ្ងៃជ័យជំនះ៧ មករា ដែលជាមរតកដ៍មានតម្លៃសម្រាប់ប្រជាជាតិទាំងមូល ។

លោក ឧកញ្ញ៉ា កុយ សុវណ្ណបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរបបក្នុងរបបប៉ុលពត៣ឆ្នាំ៨ខែ និង២០ថ្ងៃ អ្វីៗទាំងអស់ត្រូវបំផ្លាញខ្ទេចគ្មានសល់ កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែក្រោយថ្ងៃជ័យជំនះ៧ មករា ១៩៧៩ អ្វីៗចាប់ផ្តើមមានការីកចំរើនជា លើគ្រប់វិស័យ ជាមួយនេះវិស័យកីឡាក៍ចាប់ផ្តើមកសាងឡើងជាបន្តបន្ទាប់ផងដែរ ហើយបានរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ កម្ពុជាកីឡាករឆ្នើមលើឆាកជាតិនិងអន្តរជាតិ ធ្វើអោយពិភពលោកទាំងមូល កាន់តែបានស្គាល់កម្ពជាបានយ៉ាងច្បាស់ផងដែរ ។

លោក កុយ សុវណ្ណ បានផ្តាំផ្ញើឲ្យយុវជន យុវនារីទាំងអស់ ចូលគាំទ្រវិស័យកីឡា របស់ខ្លួន និង ចូលរួមលេងអោយបានច្រើន ព្រោះថា ការលេងកីឡាវានាំអោយមានសុខភាពល្អ ហើយយុវជត្រូវចៀសវាងអោយផុតពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗ នៅក្នុងសង្គម ។ ជាមួយនេះកីឡាករ ដែលចួលរួមប្រកួតត្រូវតែយកអស់កម្លាំងកាយកចិត្ត ប្រាជ្ញា និង អនុវត្តអោយបានតាមលក្ខណ្ឌនៃការប្រកួត ដើម្បីទទួលពានរង្វាន់៧មករា ឆ្នាំ២០១៧ ប្រចាំស្រុកកំពង់ត្រឡាច ។

នៅក្នុងឱកាសនោះលោក ឧកញ្ញ៉ា កុយ សុវណ្ណអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច និង លោកជំទាវតុងណារី សមាជិកក្រុមប្រឹក្សាខេត្តនិងសប្បុរសជន បានឧបត្ថម្ភអាវខោអាជ្ញាកណ្តាលបាល់ទាត់ដល់ក្រុមកីឡាបាល់ទាត់ទាំង២៤ក្រុម នេះផងដែរ ៕ ចន្ថា

as-4 as as-1 as-2 as-3


ចែករំលែក៖