ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអ.ហខណ្ឌចំការមនបានស្រាវជ្រាវនិងឃាត់ខ្លួួនជនសង្ស័យ៣នាក់ពាក់ពន្ឋ័ករណីឆក់ទូរសព្ទ័មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅ ចំណុចហាងកាហ្វេផ្លូវលេខ៣៨៦ សង្កាត់ បឹង កេងកង៣ខណ្ឌចំកាមន កម្លាំងអ.ហ ខណ្ឌចំការមនបានស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យ៣នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះមិនបានសម្រេចនៅ ចំណុចជិតស្តុបផ្លូវលេខ៣១០ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ជនសង្ស័យទី១-ឈ្មោះ ថៃ គឹមហ័រ ភេទប្រុស អាយុ១៨ឆ្នាំជាសិស្ស ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញជាអ្នកឆក់ ជនសង្ស័យទី២-ឈ្មោះ ហេង ឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ ង៥១ ផ្លូវលេខ ៣៧១ សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ ជាអ្នកបើកម៉ូតូ និងជនសង្ស័យទី៣-ឈ្មោះ ហុង សុខារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ភេទប្រុស ជាសិស្ស ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវលេខ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន។ ជននេះមិនបានចូលរួមឆក់លើកនេះទេ តែតាមចម្លើយសារភាពរបស់ឈ្មោះ ថៃ គឹមហ័រ និងឈ្មោះហេងឡាយបានប្រាប់សមត្ថកិច្ចថា ឈ្មោះនេះធ្លាប់ធ្វើសកម្មភាពពីមុនមកជាមួយពួកគេ។

វត្ថុតាងដកហូត ម៉ូតូ Honda zoomer X ពណ៌ខ្មៅលាយទឹកក្រូចស៊េរីឆ្នាំ២០១៧ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GC-1758 និងទូរសព្ទ័៦គ្រឿង, IPhone 6plus 6គ្រឿង មានម៉ាក,Iphone6 មួយគ្រឿង, LG មួយគ្រឿង, Huawei មួយគ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានជិះម៉ូតូ ចេញពីផ្ទះរបស់បក្ខពួកគេនៅម្តុំផ្សារសូរិយាក្នុងគោលបំណងចេញឆក់។ ពេលមកដល់កន្លែងកើតហេតុក៏ឃើញជនរងគ្រោះម្នាក់ជាស្រីកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទក៏ធ្វើ សកម្មភាពឆក់យកពីដៃតែម្តងតែមិនបាន សម្រេចក៏នាំគ្នាមកផឹកកាហ្វេនៅមុខសាលាជ័យជំនះ។ ក្រោយកើតហេតុដោយមានការផ្តល់ព័ត៌មានពីសាក្សីឃើញហេតុការណ៍នេះទើបកម្លាំងជំនាញអ.ហខណ្ឌចំការមនបានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅហាងកាហ្វេតែម្តងក្រោយមកទើបតាមចាប់បានម្នាក់ទៀតជាបក្ខពួកដែលធ្លាប់ឆក់ ទូរស័ព្ទកន្លងមក។

បច្ចុុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់នៅអ.ហខណ្ឌចំការមន ដើម្បីសួរនាំចាត់ការ តាមនីតិវិធី។ ចំណែកជនរងគ្រោះក្រោយ កើតហេតុបានចេញទៅបាត់ ដោយមិនបាន ដាក់ពាក្យបណ្តឹងទេ៕ ស រស្មី

image1 image2


ចែករំលែក៖