កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ប្រធានាធិបតីហ្វុីលីពីនបានធ្វើឲ្យទំនាក់ ទំនងជាមួយអាមេរិកកាន់តែតានតឹង ក្រោយពេលលោក ឌុយទែរតេ បានប្រកាស ឲ្យកម្លាំងទាហានអាមេរិកត្រៀមលក្ខណៈ ក្នុងការលុបចោលកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់របស់ប្រទេសទាំង២ និងដក ទាហានចេញពីប្រទេសនេះ។
កិច្ចព្រមព្រៀងការពារជាតិដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៨ ដោយក្នុងនោះបានអនុញ្ញាត ឲ្យទាហានអាមេរិកឈរជើងនៅក្នុង ប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនោះអាមេរិកបានបញ្ជូនសម្ភារយោធាសម្រាប់បំពេញកិច្ចការ ធ្វើសមយុទ្ធ។
លោក ឌុយទែរតេ បញ្ជាក់ទៀតថា ហ្វុីលីពីនអាចស្ថិតស្ថេរបានដោយមិនចាំបាច់មានអាមេរិកមិនត្រូវការលុយអាមេរិក ឡើយ។ ការប្រកាសទាំងនោះកើតឡើងក្រោយពេលអាមេរិកផ្អាកផ្តល់ជំនួយកាត់បន្ថយភាពក្រីក្រ។
ប្រធានាធិបតី ឌុយទែរតេ បានបញ្ជាក់ ទៀតថា លោកនឹងសម្រេចចុងក្រោយនៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីការវាយតម្លៃ ឡើងវិញនូវកិច្ចព្រមព្រៀងការពារជាតិ អាមេរិក។
ក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកJustin Higgins បានឲ្យដឹងថា មន្ត្រីអាមេរិកបាន ដឹងពីព័ត៌មានខាងលើ តែទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ទទួលបានសំណើណាមួយពីហ្វុីលីពីន នៅឡើយពីការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិទ្វេភាគីនេះ៕ ម៉ែវ សាធី