ព័ត៌មានទាន់ហេតុការណ៍៖

ស្តេចថ្មីម៉ាឡេស៊ីឡើងសោយរាជ្យសម្បត្តិ

ចែករំលែក៖

កាលពីខែតុលាម៉ាឡេស៊ីមានការប្រជុំស្តេចត្រាញ់ ហើយបោះឆ្នោតជ្រើសរើស ព្រះមហាក្សត្រថ្មីឡើងសោយរាជ្យសម្បត្តិ បន្ត។ ស្តេចនៅក្នុងប្រទេសនេះសោយរាជ្យ មានរយៈពេលកំណត់ដូចអាណត្តិនាយក រដ្ឋមន្ត្រីដែរ។ ក្នុងរយៈពេល៥ឆ្នាំគឺមានការបោះឆ្នោតជ្រើសរើសស្តេចឡើងសោយរាជ្យ ម្តងក្នុងចំណោមស្តេចត្រាញ់៧អង្គនៅក្នុងប្រទេសនេះ។

ក្នុងព្រះជន្ម៤៧ព្រះវស្សាព្រះបាទស៊ុល តង់ មហាម៉េដ ទី៥ ត្រូវជ្រើសតាំងឲ្យទទួល គ្រងរាជ្យសម្បតិ្តពីព្រះបាទ ស៊ុលតង់ អាប់ ឌុល ហាលីម (Sultan Abdul Halim) ដោយស្ថិតក្រោមច្បាប់ដែលបានចែង និង បានសម្រេចនៅក្នុងអង្គប្រជុំលើកទី២៤៣នៅក្នុងខែតុលាកន្លងទៅហើយត្រូវប្រកាស ឲ្យឡើងសោយរាជ្យផ្លូវការ។

កន្លងមកលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានផ្ញើសារថ្វាយ ព្រះពរដល់ព្រះមហាក្សត្រថ្មីរបស់ប្រទេសម៉ាឡេស៊ី ព្រះបាទ ស៊ុលតង់ មហាម៉េដ ទី៥ (Sultan Muhammad V) ។ នេះបើ តាមការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍ សិង្ហបុរី Channel News Asia បានឲ្យ ដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។នៅក្នុងសារលិខិតមួយច្បាប់ដែលសរសេរកាលពីថ្ងៃអង្គារលោកបណ្ឌិត Tan បាន ថ្លែងថា លោកបានមើលឃើញពីអនាគតទៅមុខដែលធ្វើការជាមួយព្រះមហាក្សត្រថ្មីដើម្បីពង្រឹង “ស៊ីជម្រៅនិងជួបព្រះភ័ក្រ្ត ទ្រង់គ្រប់ពេល” និងចំណងទំនាក់ទំនងរវាង ប្រទេសសិង្ហបុរីនឹងម៉ាឡេស៊ីកាន់តែល្អ ប្រសើរថែមទៀត៕ ម៉ែវ សាធី

sultan-muhammad-kelantan-940x470


ចែករំលែក៖