ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ត្រពាំវែង ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ដោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) នៅកន្លែងកើតហេតុ។
សាក្សីប្រាប់ថា មុនពេលកើតហេតុម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ លេខ ភ្នំពេញ 1CS-4875 បើកបរដោយឈ្មោះ ផុន ភន ភេទប្រុសអាយុ៤៧ នៅភូមិត្រប់វែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មុខរបរកម្មករសំណង់ បើកបរមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ -ព្រះសីហនុ) លុះដល់ចំណុចខាងលើបានប៉ះនិង ម៉ូតូ រ៉ឺម៉ក១គ្រឿង(បើករត់គេចបាត់)ស្របទិសគ្នា ក៍ដួលខ្ទាតចូលចំកង់រ៉ឺម៉ក ដឹកស៊ីទែនប្រេងរថយន្ត១គ្រឿង ម៉ាក អាស្យា ពណ៌ក្រហមខៀវ.ស ផ្លាកលេខ ក្បាលរថយន្ត ភ្នំពេញ 3A 3253 លេខកន្ទុយរ៉ឺម៉ក ភ្នំពេញ4A-8979 ដឹកស៊ីទែនប្រេង LHR បើកបរដោយឈ្មោះ ប៉ូច ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុប្រេង LHR ដែលបើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់១នាក់ប្រុស.ខូចខាតម៉ូតូ ៕