ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធមានផ្ទៃពោះហើយឲ្យយកចេញ ប្រពន្ធមិនយកខឹងវាយប្រពន្ធបែកភ្នែកម្ខាង នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសបែកម្ខាងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃបន្ទាប់ពីប្តីចុងចិត្តអប្រិយវាយធ្វើបាបព្រោះខណះនាងមានផ្ទៃពោះហើយអោយយកកូនចេញតែប្រពន្ធមិនព្រមយកចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ិង១១និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះចូក ស្រីនាង អាយ៣៤ឆ្នាំ មុខរបដើប៉េះត្រគួនលក់ មានស្រុកកំណើតនៅភូមិជួ ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម ចំណែកប្តីចិត្តអប្រិយ៍ឈ្មោះសឹម អ្នកទាំង២ស្នាក់នៅបន្ទប់ជួល សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។

តាមការៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថា រួបគាត់ និងប្តីរបស់គាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយះពេល៥ឆ្នាំមកហើយ ដោយមិនបានការពេញច្បាប់នោះទេ គាត់ជាប្រពន្ធចុងដោយមួយថ្ងៃៗគាត់បានដើរប៉េះត្រគួនដើម្បីចញ្ចឹមជីវិតដោយឡែងប្តីរបស់គាត់ធ្វើការសំណង់ ហើយមូលហេតុនៃការប្តីវៃធ្វើបាប់នេះគឺព្រោះតែប្តីគាត់អោយយកកូនដែលនៅក្នុងពោះទម្ងន់២ខែមកហើយដោយគាត់មិនព្រមយកចេញទើបធ្វើអោយប្តីខឹងវាយបែបនេះ។

បន្ទាប់ពីប្តីវាយធ្វើបានរួបគាត់ទ្រាំលែងបានក៏រត់ទៅសំងំនៅក្នុងវត្តកំបូលព្រោះខ្លាចប្តីរកឃើញតាមវាយទៀត។ ក្រោយមកទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញរាយការទៅសម្ថកិច្ចចុះមកអន្តរាគមន៍និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖