ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្សព្វផ្សាយសៀវភៅ “កំណែទម្រង់វិស័យអប់រំនៅកម្ពុជា” មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រារព្ធពិធីផ្សព្វផ្សាយសៀវភៅ “កំណែទម្រង់វិស័យអប់រំនៅកម្ពុជា” មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព ក្រោមអធិបតីភាពលោកណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សកលវិទ្យាធិការ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាតាមបណ្ដាខេត្ត សាស្ត្រាចារ្យ គរុនិស្សិត និងនិស្សិតយ៉ាងច្រើនកុះករ ។

សៀវភៅ “កំណែទម្រង់វិស័យអប់រំនៅកម្ពុជា” ត្រូវបានរៀបចំចងក្រងដោយលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកជាត្រីវិស័យបង្ហាញផ្លូវនៃកំណែទម្រង់អប់រំនៅកម្ពុជា ដែលពិនិត្យមើលជាទូទៅ លើការតស៊ូរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចិរភាព និងការចែករំលែកវិបុលភាព យុទ្ធសាស្ត្រ និងគោលនយោបាយសម្រាប់កំណែទម្រង់វិស័យសំខាន់ៗ និងលទ្ធភាពដែលទទួលបាន ។ ដោយផ្ដោតលើសមិទ្ធិរបស់កម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍មុននេះ និងបញ្ហាទាំងឡាយដែលត្រូវដោះស្រាយនាពេលអនាគត ៕

3

4
 


ចែករំលែក៖