តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានសម្រេចចិត្តកាត់បន្ថយការពិន័យមិនឲ្យទិញដូរ កីឡាកររបស់ក្រុម Real Madridមកត្រឹមចំនួនមួយដងវិញ។
ដំបូងឡើយ ក្លិបReal Madridត្រូវបានដាក់ពិន័យមិនឲ្យទិញដូរកីឡាករចំនួន២ដង ដោយសារ តែពួកគេប្រព្រឹត្តខុសច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោកFIFAដោយទិញកីឡាករក្រោយមវ័យ១៨ ឆ្នាំពីក្រៅប្រទេស។
ក្រោយបណ្តឹងឧទ្ធរណ៍ CAS បានសម្រេចកាត់បន្ថយការពិន័យដោយហាមមិនឲ្យក្លិបយក្សរបស់ អេស្ប៉ាញនេះទិញដូរកីឡាករតែម្តងប៉ុណ្ណោះ។ មានន័យថាពួកគេមិនអាចទិញដូរកីឡាករនៅក្នុងខែ មករាខាងមុខឡើយ តែពួកគេអាចធ្វើសកម្មភាពទិញដូរបាននៅពេលចប់រដូវកាល។
តុលាការអាជ្ញាកណ្តាលកីឡា (CAS)ក៏បានសម្រេចកាត់បន្ថយការពិន័យជាទឹកប្រាក់ 360,000ផោនមកត្រឹម 282,000 ផោនវិញផងដែ រ៕