ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីលប៉ះកូឡុំប៊ីនៅថ្ងៃទី២៥ ខែមករា​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ក្រុម​ Chapecoense

ចែករំលែក៖

សហព័ន្ធបាល់ទាត់នៃប្រទេសប្រេស៊ីលបានបញ្ជាក់ថាប្រកួតមិត្តភាពរវាងប្រេស៊ីលនិងកូឡុំប៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ដើម្បីប្រមូលថវិកាជួយដល់ក្រុម Chapecoense ដែលជួប គ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យស្លាប់កីឡាករនិងបុគ្គលិកបាល់ទាត់៧១នាក់។

ការប្រកួតមិត្តភាពនេះធ្វើឡើងដើម្បីជួយដល់ក្លិប Chapecoenseក៏ដូចជាក្រុមគ្រួសាររបស់អ្នក ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ដល់រន្ធត់នោះ។

ក្រោយជួបរឿងអកុសលខាងលើ ក្រុមChapecoense ដែលកំពុងប្រឈមមុខនឹងការរៀបចំក្រុមឡើងវិញ បានទទួលការគាំទ្រ ជុំវិញពិភពលោក ដូចជាការផ្ដល់កីឡាករឲ្យខ្ចីជើង, ការផ្ដល់ជាថវិកា, និងការផ្ដល់កិត្តិយសជាក្រុមជើងឯកពាន Copa Sudamericana ជាដើម។

ក្រុម Chapecoenseក៏នឹងត្រូវប្រកួតជាមួយនឹងជើងខ្លាំងអេស្ប៉ាញBarcelona បន្ទាប់ពីត្រូវបាន អញ្ជើងឲ្យមកចូលរួមកម្មវិធីពានរង្វាន់ Joan Gamper Trophyនៅឆ្នាំក្រោយ ៕

brazil

 

 

 


ចែករំលែក៖