ខេត្តកំពង់ឆ្នាំង៖ បើតាមប្រភពពីមន្រ្តី នគរបាលខេត្តកំពង់ឆ្នាំងម្នាក់ដែលសុំមិន បញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថា អំពើ មិនគួរគប្បីមួយបានលេចចេញនៅក្នុងស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ខណៈ ដែលពិធីប្រកាសតួនាទី និងដំឡើងឋានន្តរស័ក្តិមន្រ្តីនគរបាលខេត្តប្រមាណជា១០០នាក់នៅពេលខាងមុខដែលតម្រូវឲ្យមន្រ្តី នគរបាលដែលត្រូវឡើងតួនាទី និងដំឡើង ស័ក្តិត្រូវបង់លុយសម្រាប់រៀបចំកម្មវិធី ពី១០ដុល្លាររហូតដល់២០០ដុល្លារ ។
តាមប្រភពពីមន្ត្រីនគរបាលបានខ្សឹបប្រាប់ឲ្យដឹងថា ពិធីប្រកាសតែងតាំងមុខ តំណែង និងបំពាក់ឋានន្តរស័ក្តិនេះនឹងគ្រោងធ្វើនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ខាង មុខនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងដែលមានចំនួនប្រមាណជា១០០នាក់។ សម្រាប់អ្នកដែលប្រកាសតួនាទី និងបំពាក់ ឋានន្តរស័ក្តិគឺគេតម្រូវឲ្យបង់ថវិកាតាម តួនាទី និងស័ក្តិដែលត្រូវពាក់ដូចជាសម្រាប់ ថ្នាក់ស្នងការរងត្រូវជួយប្រាក់២០០ដុល្លារ, ថ្នាក់នាយការិយាល័យ១៥០ដុលា្លរ, ថ្នាក់ អធិការ១៥០ដុល្លារ, ថ្នាក់នាយរងការិយា ល័យ៥០ដុល្លារ, ថ្នាក់នាយផ្នែក៣០ដុល្លារ និងថ្នាក់នាយផ្នែករង២០ដុល្លារ។ ចំពោះ អ្នកឡើងឋានន្តរស័ក្តិវវិញគឺថ្នាក់វរសេនីយ៍ឯក១០០ដុល្លារ ថ្នាក់វរសេនីយ៍ត្រី៥០ ដុល្លារ ថ្នាក់អនុសេនីយ៍ឯក៣០ដុល្លារ ថ្នាក់អនុសេនីយ៍ទោ២០ដុល្លារ និងថ្នាក់ អនុសេនីយ៍ត្រី១០ដុល្លារ ដែលថវិកានេះ បានចាប់ប្រមួលជាបណ្តើរៗហើយ ។
ករណីនេះមន្រ្តីនគរបាលនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំខេត្ត មេត្តាជួយពិនិត្យឡើងវិញចំពោះករណីមួយ នេះ ព្រោះវាជាទម្លាប់អាក្រក់ធ្វើឲ្យស្ថាប័ននគរបាលជាតិដែលជាស្ថាប័នអ្នកប្រតិបត្តិច្បាប់មានការវាយតម្លៃពីមហាជនថាមិនបានយកតួនាទី និងភារកិច្ចមកអនុវត្តហើយ នឹងរុញឲ្យស្ថាប័នមួយនេះអាចនឹងឈាន ដល់ប្រព្រឹត្តអំពើពុករលួយនិងរងការរិះគន់ពីមហាជន ។
ពាក់ព័ន្ទនឹងករណីនេះលោក ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់នគរវត្តកាលពីព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៦ ថា លោកមិនបានដឹងរឿងនេះ ទេហើយលោកក៏មិនបានបញ្ជាឲ្យធ្វើដូចនេះដែរ បើអ្នកណាធ្វើអ្នកនោះនឹងទទួល ខុសត្រូវខ្លួនឯង ។
លោក សោម វាសនា នាយការិយាល័យ បុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងប្រាប់នគរវត្តកាលពីព្រឹកថ្ងៃទី២១ ខែ ធ្នូដែរថា ករណីនេះលោកបានប្រកាសឲ្យមានការចូលរួមប្រាកដមែន ប៉ុន្តែមិនបាន កំណត់នោះទេ ហើយមុននឹងការរៃអង្គាស លុយនេះគឺលោកបានសុំយោបល់ថ្នាក់ដឹកនាំស្នងការរួចហើយដែរដោយលោកស្នងការបានអនុញ្ញាតហើយ ព្រោះថានៅស្នងការដ្ឋានពុំមានថវិកាសម្រាប់រៀបចំពិធីទើប លោកបានរៃលុយពីអ្នកដែលត្រូវឡើង តួនាទីនិងឡើងស័ក្តិនេះតែមិនបានកំណត់ទេ ។
លោកនាយការិយាល័យបានប្រាប់ថា ករណីបែបនេះធ្លាប់ធ្វើជាហូរហែមកហើយដែរគឺធ្វើតាមទម្លាប់តែរបៀបនេះឯង៕ ចន្ថា