ខេត្តបាត់ដំបង៖ ស្រ្តីជនជាតិថៃម្នាក់ ដែលគេស្គាល់អត្តសញ្ញាណឈ្មោះ មនី ឆៃបុត្រ អាយុ៤៤ឆ្នាំ រស់នៅក្រុងថេបមហានគរ ចូលមកលេងល្បែងកាស៊ីណូ ក្នុងស្រុកកំរៀង ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់សណ្ឋាគារកាស៊ីណូហ្វា្រណាស៊ី ក្បែរច្រកអន្តរជាតិដូង កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្រោយពីស្រ្តីជនជាតិថៃចេញពីលេងល្បែងក្នុងស៊ីណូ ហើយមកដេកសម្រាកក្នុងបន្ទប់លេខ២១៧។
ការស្លាប់របស់ស្រ្តីរងគ្រោះជនជាតិថៃខាងលើ ត្រូវគេដាក់ការសង្ស័យជាអំពើឃាតកម្ម ស្រ្តីរងគ្រោះអាចត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកកន្សែងរិតក ដើម្បីសម្លាប់បំបិទមាត់ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះរឺក្នុងគោលបំណងអ្វីមួយ។ ប៉ុន្តែករណីនេះ ហាក់បីដូចជាមានរឿងអាថ៌កំបាំង សមត្ថកិច្ចនៅស្រុកកំរៀងហាក់បីព្យាយាមបិទបាំងរឿង ។ នៅពេលដែលអ្នកយកព័ត៌មានយើងបានទំនាក់ទំនងសាកសួរនាំព័ត៌មាន សមត្ថកិច្ចទាំង២ប្រភេទ អាវុធហត្ថ និងនគរបាល នៅស្រុកកំរៀង សមត្ថកិច្ចទាំងនោះបែរជាឆ្លើយយករួចខ្លួនគ្មានការទទួលខុសត្រូវ ។
ពាក់ព័ន្ធនិងការស្លាប់របស់ស្រ្តីជនជាតិថៃនោះដែរ បើតាមសេចក្តីរាយការណ៍ព័ត៌មានពិ ស្រុកកំរៀងឱ្យដឹងថា សមត្ថកិច្ចកម្ពុជា និងថៃកំពុងសហការគ្នាបើការតាមដានស្រាវជ្រាវស៊ើបអង្កេត ដើម្បីវែកមុខរកជនសង្ស័យ ចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕សំ វិច្ឆិកា