ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត៣កាននៅស្រុកកូនមុំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ត្រង់ចំណុចការដ្ឋានវាយថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមនគរបាលប៉ុស្ថ៍តាអងបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១- ឈ្មោះ ស៊ន សិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២- ឈ្មោះ ចាន់ គុន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ទី៣- ឈ្មោះ ធុន វល័ក្ខ ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ខេត្តរតនគិរី។

ប្រភពបានបន្តទៀតថា ម្ចាស់ការដ្ឋានវាយថ្មបានប្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្ថ៍តាអងឲ្យឃាត់ខ្លួនជនសង្ស័យខាងលើជាមុខសញ្ញាលួចប្រេងម៉ាស៊ូត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ថ៍តាអងឃាត់ខ្លួន ដើម្បីសាកសួរបំភ្លឺ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

ba ba-1


ចែករំលែក៖