ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវ ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះខាងលើជិះម៉ូតូ សង់កូរេ ពណ៌ក្រហម គ្មានស្លាកលេខ ជិះម្នាក់ឯងតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើង (ដោយជិះបញ្ច្រាសទិសចរាចរណ៍) ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ស្ដាំឆ្លងផ្លូវ ខណះជិះបត់បានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានយុវជនម្នាក់ ដែលស្រវឹងស្រា ជិះម៉ូតូបង្កម៉ាក ស៊ុយសុគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FB.9319 បានជិះតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះ ក៏ជ្រុលបុកម៉ូតូបុរសរងគ្រោះចំពីចហៀងទំហឹង បណ្ដាលអោយបុរសជាម្ចាស់ម៉ូតូរងគ្រោះរងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូបង្ករងរបួសស្រាយ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះខាងលើត្រូវបានរ៉ឺម៉កម៉ូតូរបស់ប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរស្ស៊ី ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំសាមីខ្លួន ចូលមកដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ

img_4334 img_4312 img_4326 img_4328 img_4331


ចែករំលែក៖