ភ្នំពេញ ៖ គ្រួសារយោធិនពលី៤៩នាក់ ដែលមកពីបណ្ដាកងឯកភាពចំណុះក្រសួងការពារជាតិ ,អគ្គបញ្ជាការ , កងទ័ពជើង គោក , កងពលតូចអន្តរាគមន៍លេខ១១ និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការបានមក បើកប្រាក់គោលនយោបាយបើកផ្ដាច់ ចេញពីជួរកងទ័ព របស់ខ្លួនសម្រាប់ផែនការ ឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្រសួងការពារជាតិ ។
លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុ គណៈកម្មការបើកប្រាក់គោលនយោបាយយោធិនប្រភេទ២ និងយោធិនចូលនិវត្តន៍ អន្តរក្រសួង នៃ ខ.ភ.ម បានធ្វើការផ្សព្វផ្សាយព្រះរាជក្រមលេខ០៧អនុក្រឹត្យលេខ១១៥ ស្ដីពីរបបសោធននិវត្តន៍,បាត់បង់សមត្ថភាពនិងចេញពីជួរ ,អនុក្រឹត្យ លេខ០៨ សារាចរណែនាំលេខ០១របស់រាជរដ្ឋាភិបាលស្ដីពី របបពលី,មរណៈ,ពិការនិងយោធិនបាត់ខ្លួននិងប្រកាសគោលរបបជាសាធារណៈជូនមុននឹងបើកប្រាក់ ដោយលើកឡើងថា ចំពោះគោលរបបរបស់យោធិនពលីគឺត្រូវ បានទទួលរបបឧបត្ថម្ភប្រាក់ស្មើនឹង១៥ ខែ ហើយត្រូវបន្តបើកប្រាក់ឧបត្ថម្ភជំនួយ គ្រួសារនិងប្រាក់ ចិញ្ចឹមកូននៅក្រសួងសង្គមកិច្ចនាឆ្នាំបន្តទៀត ។
លោក សំ ចាន់ធួន ក៏បានបន្តឲ្យដឹង ថែមទៀតថា ចំពោះលក្ខខណ្ឌនៃការបើក របបគោលនយោបាយផ្ដាច់ពីកងទ័ពរបស់ គ្រួសារយោធិនពលី និង មរណៈអ្នកដែល អាចមកបើកប្រាក់ជំនួសបានគឺចំពោះ ប្រពន្ធឬប្តី ត្រូវមាន ឈ្មោះចុះក្នុងប្រវត្តិរូបនៃគ្រួសាររបស់ខ្លួនបានត្រឹមត្រូវ ឬកូន បង្កើតរបស់យោធិន ឬ ឪពុកម្ដាយបង្កើត ឬអាណាព្យាបាលតាំងពីវ័យកុមារភាព របស់ យោធិនដែលទទួលពលី មរណៈ ភាពនោះ ។
តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការបើកប្រាក់ គោលនយោបាយយោធិនប្រភេទ២និងយោធិនចូលនិវត្តន៍អន្តរក្រសួង នៃ ខ.ភ.មបានថ្លែង នូវកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ វីរភាពរបស់បងប្អូន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ ជាប្រវត្តិសាស្រ្តក្នុងភារកិច្ចការពារទឹកដី ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍន៍ ប្រទេសឱ្យមានការរីកចម្រើនក្នុងរយៈពេលបំពេញការងាររបស់បងប្អូនកន្លងមក ។
លោកអគ្គនាយករងក៏បាន ថ្លែងនូវការ ដឹងគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ ប្ដី សី កូនចៅ ជាទីស្រឡាញ់ របស់ខ្លួនឲ្យចូលមកបម្រើក្នុងជួរកងទ័ពមានន័យថាបានចូលរួមចំណែកក្នុងការធ្វើឲ្យជាតិ មាតុភូមិទទួលបានសេចក្ដីសុខ សន្តិភាព និង ស្ថិរភាព ៕ សុខដុម