ព័ត៌មានទាន់ហេតុការណ៍៖

តួនាទីជាអនុប្រធានមណ្ឌលសុខភាពប្រាក់ខែចាយមិនគ្រប់រកស៊ីជួញដូរគ្រឿងញៀនបន្ថែម

ចែករំលែក៖

ខេត្តកំពត ៖ កាលពីវេលាម៉ោង១១ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអន្តរាគមន៍ ពិសេសដែលដឹកនាំដោយលោកវរសេនីយ៍ ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តដោយបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបានចុះបង្ក្រាបករណីជនសង្ស័យចែកចាយគ្រឿងញៀនមួយកន្លែងស្ថិតនៅក្នុងភូមិ ស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

លោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តបានឲ្យដឹងថា ក្នុងកិច្ចប្រតិ បត្តិការនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១-ឈ្មោះ ញុឹម ជ្រឿន ភេទប្រុស អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ រឿន រដ្ឋា ភេទ ប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នអ្នកទាំង២នាក់ រស់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្តកំពត ដោយសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ ។

ក្រោយពីបានសាកសួរជនសង្ស័យទាំង ២នាក់នោះរួចមកកម្លាំងនគរបាលព្រហ្ម ទណ្ឌនិងកម្លាំងពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយលោកវរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបន្តនីតិវិធីឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាមេខ្លោងឈ្មោះ ជ ណុប ភេទប្រុស អាយុ ៣៨ឆ្នាំ បច្ចុប្បន្នឈ្មោះ ជ ណុប មានតួនាទីជាអនុប្រធានមណ្ឌលសុខភាពតាកែន-កោះស្លា ក្នុងឃុំតាកែន ស្រុកឈូក ខេត្ត កំពតដោយសមត្ថកិច្ចឃាត់ខ្លួនកាលពី វេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបាន កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តឃាត់ខ្លួននៅក្នុងស្នងការ នគរបាលខេត្តដើម្បីសាកសួរ និងកសាង សំណុំបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោស តាមច្បាប់ ៕ ហេង នរិន្ទ្រ

ase


ចែករំលែក៖