ព័ត៌មានទាន់ហេតុការណ៍៖

ថៃបញ្ជូនពលរដ្ឋខ្មែរ១០នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន១០នាក់ឲ្យវិលត្រឡប់មក ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ខណៈដែលពលរដ្ឋខ្មែរទាំង នេះចាញ់បោកមេខ្យល់ឲ្យទៅស៊ីឈ្នួលធ្វើកម្មករនៅប្រទេសថៃ ។ ហេតុការណ៍សមត្ថកិច្ចថៃបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជានេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទីបញ្ជាការក្រុមការងារទំនាក់ ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិ ព្រំ ខេត្តប៉ៃលិន ក្នុងភូមិផ្សារព្រំត្បូង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក សុខ សាវ៉ុធ ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិព្រំខេត្ត ប៉ៃលិន បានឲ្យដឹងថា ពលរដ្ឋខ្មែរដែល សមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាវិញ តាមច្រក ទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន មានចំនួន១០ នាក់ ដែលមានឈ្មោះ ញ៉េប សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្តីរបស់ឈ្មោះ ហ៊ុល សុផល អាយុ៥១ឆ្នាំ ,ឈ្មោះ ញ៉េប រាវី ភេទប្រុស អាយុ២៣ឆ្នាំ ,ឈ្មោះ ឈាន តុលា ភេទស្រី អាយុ៣១ឆ្នាំ,ឈ្មោះ ញ៉េប ភីន ភេទស្រី អាយុ១៦ឆ្នាំ ,ឈ្មោះ ញ៉េប ភីម ភេទស្រី អាយុ១៣ឆ្នាំ ,ឈ្មោះ ញ៉េប ចិន្តា ភេទស្រី អាយុ១១ឆ្នាំ ,ឈ្មោះ ញ៉េប ស្រីមាស ភេទស្រី អាយុ១៨ខែ ,ឈ្មោះ ញ៉េប ស្រី ប្រាក់ ភេទស្រី អាយុ៤៥ថ្ងៃ និងឈ្មោះ ញ៉ឹម ចើត ភេទប្រុស អាយុ២១ឆ្នាំ មាន ស្រុកកំណើតនៅភូមិ៣ សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំបានបន្តឲ្យដឹងថា ពលរដ្ឋដែលសមត្ថកិច្ចថៃបញ្ជូនមកពេលនេះ គឺពួកគាត់ទៅជាលក្ខណៈគ្រួសារ ដោយ ចូលទៅធ្វើការខុសច្បាប់តាមច្រកតំបន់ ម៉ាឡៃ ខេត្តបន្ទាយមានជ័យតាមរយៈមេ ខ្យល់ ហើយការទៅធ្វើការនៅប្រទេសថៃ នាពេលនោះ គឺថៅកែថៃមិនបើកប្រាក់ខែឲ្យពួកគាត់ ទើបបណ្តាលឲ្យពួកគាត់ទាំង នោះរត់ចេញពីកន្លែងធ្វើការនោះមកដល់ស្ថានីយប៉ូលិសខេត្តរៈយ៉ងដើម្បីឲ្យសមត្ថកិច្ចថៃជួយដោះស្រាយ ។

លោកបានបន្តទៀតថា ក្នុងពេលនោះ សមត្ថកិច្ចថៃក៏បានបញ្ជូនពួកគាត់មក ប្រទេសកំណើត វិញ(កម្ពុជា) តាមច្រក ទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន តែម្តង ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ខេត្ត ដែលដឹកនាំ ដោយលោក កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានជំរុញ ឲ្យមន្ត្រីមន្ទីរជំនាញ ធ្វើយ៉ាងណាជួយឲ្យ ពលករដែលធ្វើចំណាកស្រុកទៅធ្វើការរកស៊ីនៅបរទេសបានវិលត្រឡប់ទៅស្រុកវិញ ។

លោកបន្តទៀតថា ក្នុងការទទួលពលរដ្ឋ នេះដែរគឺមាន លោកស្រី ជា លាភ អភិបាល រងខេត្តប៉ៃលិន ,លោក ភី ឡង់ឌី ប្រធាន មន្ទីរការងារខេត្តប៉ៃលិន និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានផ្តល់ថវិកាចំនួន៣០ម៉ឺនរៀល ព្រម ទាំងចេញថ្លៃរថយន្ត ដើម្បីដឹកពួកគាត់ទៅស្រុកកំណើតផងដែរ ៕ សហការី

pailin-6 pailin-4 pailin-2 pailin-1


ចែករំលែក៖