ខេត្តកំពត ៖ ស្ត្រីម្នាក់បានដឹកដៃកូនស្រីអាយុ៨ឆ្នាំទាំងដំណើរត្រហេបត្រហប និងដោយភ្លើងកំហឹងទៅប្តឹងសមត្ថកិច្ចនគរ បាលប៉ុស្តិ៍រដ្ឋបាលព្រែកក្រឹសឲ្យចាប់ប្តី បន្ទាប់ពីមានការសង្ស័យថា ប្តីបានចាប់ រំលោភកូនស្រីជាច្រើនដង និងបន្តបន្ទាប់ ពេលដែលគ្មានមនុស្សនៅផ្ទះ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចបាននាំក្មេងស្រីរងគ្រោះ ឲ្យគ្រូពេទ្យជំនាញពិនិត្យព្រហ្មចារីរួចមក ហើយជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រី នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ។
តាមមន្ត្រីខាងលើបញ្ជាក់ថា ជនជាប់ សង្ស័យចាប់រំលោភកូនស្រីបង្កើតដែលត្រូវ បានសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឯម លោម អាយុ៣១ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។ រីឯកូនស្រីរងគ្រោះដែលត្រូវឪពុកតិរច្ឆានចាប់រំលោភនោះមានអាយុ៨ឆ្នាំរស់នៅក្នុងបន្ទុកជនសង្ស័យ ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកក្រឹសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានដឹកដៃកូនស្រីមកប្តឹងសមត្ថកិច្ចថា ប្តីរបស់គាត់បានចាប់រំលោភកូនស្រីបង្កើតជាច្រើនលើក។ បន្ទាប់ពីរូបគាត់ជាម្តាយឃើញអាការ និងទឹក មុខកូនស្រីមានសភាពស្លេកស្លាំងក៏ជជីកសួរកូនហើយកូនស្រីបានទម្លាយរឿងនិងសកម្មភាពដែលឪពុករបស់គេបានចាប់ រំលោភនាង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់ រំលោភកូនស្រីចំនួន៣លើកប្រាកដមែន ដែលការចាប់រំលោភនោះគេបានធ្វើឡើងពេលដែលប្រពន្ធ និងជីដូនក្មេងស្រីរង គ្រោះមិននៅផ្ទះ ។
បើតាមស្ត្រីឈ្មោះ គ.យ អាយុ៥៩ឆ្នាំ ត្រូវជាម្តាយជនសង្ស័យ និងជាជីដូនក្មេងស្រីរងគ្រោះបាននិយាយថា គាត់និងកូនប្រសាស្រីបានឃើញអាការចៅស្រីចម្លែក ពេលនោះក៏បាននាំគ្នាជជីកសួរហើយចៅស្រីបានប្រាប់ថា ឪពុករបស់នាងបានចាប់ រំលោភជាច្រើនលើក ហើយនៅចុងក្រោយនាងមិនចាំថ្ងៃគឺប្រហែលជា១០ថ្ងៃមុនបានចាប់នាងរំលោភ២ដងទៀត ខណៈដែល ម្តាយនាងមិននៅហើយគាត់ជាជីដូនចេញទៅលក់ដូរអីវ៉ាន់នៅផ្សារ ។
បើតាមប្រភពពីអ្នកបជិតខាងបានឲ្យ ដឹងថា នៅមុនពេលមានរឿងនេះផ្ទុះឡើងជនសង្ស័យនិងប្រពន្ធបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយសារតែជនសង្ស័យឲ្យតែមកពីផឹកស៊ីវិញតែងរករឿងប្រពន្ធ។ នៅពេលនោះប្រពន្ធក៏បានដឹកដៃកូនម្នាក់ទៀតចេញពីផ្ទះកាលពីជាង១០ថ្ងៃមុននោះដែល ជាឱកាសល្អសម្រាប់ជនសង្ស័យធ្វើសកម្មភាពចាប់កូនស្រីរំលោភ ។
យោងតាមចម្លើយរបស់ជនសង្ស័យជាឪពុកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានបញ្ជូនជនខាងលើនេះទៅតុលាការដើម្បីចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនរង់ចាំការសើុបអង្កេតស្រាវជ្រាវបន្តទើប បានផ្តន្ទាទោសតាមច្បាប់ ៕ សហការី