ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញក្រឡាប់ដោយសារអ្នកបើកបរលឿន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តកូរ៉េចំណុះ ៥តោនមួយគ្រឿង ខណៈបើកលើផ្លូវសុខៗស្រាប់តែជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ជះទំនិញរាយប៉ាយពេញផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងនេះមិនបណ្តាលឲ្យមនុស្សណាស្លាប់នោះទេ គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ។

ហេតុការនេះបានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវសម្តេចហ៊ុនសែនត្រង់ ចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ។

មន្ត្រីកងរាជអាវុធហត្ថដែលបានដឹកនាំ កម្លាំងជាច្រើននាក់ចេញទៅអន្តរាគមន៍និងការពារសុវត្ថិភាពនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តក្រឡាប់នេះម៉ាកហុីយ៉ាន់ ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6982 បើកបរដោយឈ្មោះ សឹុម សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ រថយន្ត មានទីលំនៅ ឃុំអូរត្រេះ ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ។ ចំណែកម្ចាស់រថយន្តឈ្មោះ ងួន វេង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរអាជីវករ មានទីលំនៅ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានសាក្សីនៅ កន្លែងកើតហេតុបានប្រាប់ថា ករណីនាំឲ្យ រថយន្តក្រឡាប់នេះដោយសារតែអ្នកបើកបរមានការធ្វេសប្រហែស ហើយម្យ៉ាងទៀត រថយន្តរត់ក្នុងល្បឿនលឿនហើយផ្លូវមាន សភាពស្ងាត់ផង ។

បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យម្ចាស់ហៅរថយន្តមកស្ទូចយកទៅ ជួសជុលដោយខ្លួនឯងដោយសំអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យប៉ះពាល់ដល់អ្នករួមដំណើរនិងទ្រព្យសម្បតិ្ត រដ្ឋអ្វីឡើយ ៕ ឆ្លាម សមុទ្រ

img_3442 img_3440 img_3441


ចែករំលែក៖