ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមគមអតីតយុទ្ធជនកម្ពជា បានថ្លែងថា អាជ្ញាធរគ្រប់ថ្នាក់នៅរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់គិតគូរ ចំពោះការលំបាកអតីតយុទ្ធជននៅរាជធានីភ្នំពេញដែលបច្ចុប្បន្នមានជា១ម៉ឺននាក់ច្រើនកំពុងមានជីវភាពការលំបាក ។
នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមគមអតីតយុទ្ធជនកម្ពជា ហៅ ស អ ក បានលើកឡើងបែបនេះក្នុងពេលដែល និង កែប ជុតិមា តំណារាស្ត្រ មណ្ឌលភ្នំពេញលោកនាយឧត្ដមសេនីយ៍ជួន សុវណ្ណ ប្រធានសមគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញបាន ជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នំា២០១៦ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
នាយឧត្ដមសេនីយ៍ គន់ គីម បានបញ្ជាក់ថា៖ នៅពេលនេះសម្តេចតេជោ សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំសមគមអតីតយុទ្ធជនកម្ពជា ស អ ក ដែលមានរូបលោកជាអគ្គលេខាធិការមិនធ្វើឱ្យបងប្អូននៅឯកោទៀតទេ។ដូច្នេះសូមឱ្យថ្នាក់ដឹនាំរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ លោកចៅសង្កាត់ លោកប្រធានមន្ទីរនានា និងលោកមេប៉ុស្តិ៍ ដែលជាប្រធាន និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាតាមខណ្ឌ សង្កាត់ត្រូវបន្តក្តាប់ឱ្យជាប់និងត្រូវស្គាល់សមាជិករបស់ខ្លួនអោយបានគ្រប់គ្នា ធ្វើសៀវភៅបច្ចុប្បន្នភាពរកឱ្យឃើញអ្នកទាល់ក្រ ដើម្បីលើកវិធានការដោះស្រាយអាទិភាពអ្នកទាល់ក្រមុនគេ ជួយមើល ថែសុខភាពគាត់ ជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ពេលឈឺស្កាត់ និង មានធុរៈចាំបាច់។ល។
នាយឧត្ដមសេនីយ៍បានបន្តថា៖ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបែងចែកភារកិច្ចគ្នាទទួលខុសត្រូវ តាមបណ្តារាជធានី ខណ្ឌ សង្កាត់និងមន្ទីរនានា ត្រូវបន្តខិតខំចុះជួបសមាជិកសមាគមតាមគ្រួសារនីមួយៗ និងត្រូវក្តាប់ឲ្យបានច្បាស់ នូវជីវភាពរស់នៅរបស់បងប្អូន និងជួយអន្តរាគមន៍ដោះស្រាយ ឲ្យបានទាន់វេលា ពេលបងប្អូនមានបញ្ហា ។
លោកនាយឧត្ដមសេនីយ៍គន់ គីម បានលើកឡើងថា៖ តួនាទីមុតំណែងនិងភារកិច្ចដែលអស់លោក និងលោកស្រីបានទទួលនាពេលនេះគឺដោយសារតែការធ្វើពលីកម្មរបស់បងប្អូនអតីតយុទ្ធជនយើងដែលបានលះបង់នៅសាច់ស្រស់ឈាមស្រស់ លះបង់ ប្តី ប្រពន្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជនយើង ។
នៅក្នុងឱកាសនោះលោកនាយឧត្ដមសេនីយ៍ ក៏បានផ្តាំផ្ញើ លោកអភិបាលខណ្ឌ លោកមេប៉ុស្តិ៍ លោកចៅសង្កាត់ ត្រូវក្តាប់ជាប់ស្ថានភាពជីវភាព រស់នៅរបស់បងប្អូន តាមរយៈការធ្វើបច្ចុប្បន្នភាព និងជួយដោះស្រាយការលំបាកបងប្អូនឱ្យបានទាន់ពេលវេលា ៕