ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសម្ភារទៅតាំងពិព័រណ៌លក់នៅក្នុងពីធិបុណ្យសមុទ្រ បើកច្រលំផ្លូវក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តមួយបានកើតឡើងបណ្តាលឲ្យអ្នកជិះនៅលើរថយន្តម្នាក់បានស្លាប់នៅនឹងកន្លែង និង២១នាក់របួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអតីតមហោស្របចាស់ក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះបណ្តាលមកពីអ្នកបើកបរមិនស្គាល់ផ្លូវ ហើយមកដល់ត្រង់ចំណុចផ្លូវបត់ បានជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យរថយន្តបែកកាប៉ែនហ្វ្រាំងធ្លាក់ទៅចូលទៅក្នុងរបងមហោស្របចាស់តែម្តង។ តាមរបាយការណ៏ដដែលបន្តថា រថយន្តដែលក្រឡាប់នេះ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ-ព2ច0481 បើកបរដោយឈ្មោះ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយក្រោយពីកើតហេតុបានរត់គេចខ្លួន។ ចំណែកអ្នកស្លាប់ម្នាក់នោះឈ្មោះ លីនដា ភេទស្រី អាយុប្រហែល៥០ឆ្នាំ ។

របាយការណ៏ដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងរបួសជាប្រជាពលរដ្ឋរស់នៅស្រុកពញ្ញាឮ ខេត្តកណ្តាល។

តាមរបាយការណ៏បានបន្ថែមថា មុនកើតហេតុរថយន្តខាងលើនេះបានធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយអ្នកបើកបរមិនស្គាល់ផ្លូវ មកដល់ត្រង់ចំណុចផ្លូវបត់តែបត់មិនទាន់ពេលនោះក៏ជាន់ហ្វ្រាំងបង្ខំ បណ្តាលឲ្យបែកកាប៉ែនហ្វ្រាំងបុកទំលុះជញ្ជាំងស័ង្កសីធ្លាក់ចូលទៅក្នុងការដ្ឋានសំណង់របស់ឧកញ្ញ៉ាម្នាក់បណ្តាលឲ្យអ្នកជិះនៅលើរថយន្តស្លាប់របួសរណូករណែលតែម្តង។

បើតាមអ៊ំស្រីម្នាក់ដែលរងរបួសស្រាលជាងគេនៅក្នុងមន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា ពួកគាត់បានធ្វើដំណើរពីស្រុកពញ្ញាឮ ខេត្តកណ្តាលដើម្បីយកសម្ភារធ្វើដោយដៃដើម្បីលក់នៅក្នុងពិធីបុណ្យសមុទ្រដែលចាប់ផ្តើមនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

បច្ចុប្បន្នជនរងគ្រោះមួយចំនូនបានបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ និងមួយចំនួនទៀតបញ្ជួនទៅសង្គ្រោះនៅមណ្ឌលសុភាពនានា ព្រមទាំងតាមក្លីនិចឯកជនផង៕ ឆ្លាមសមុទ្រ

img_3651 img_3653 img_3668 img_3676 img_3682 img_3683 se-1 se-2


ចែករំលែក៖