ព័ត៌មានទាន់ហេតុការណ៍៖

Crystal Palace បណ្តេញ Alan Pardew ចេញ អតីតគ្រូអង់គ្លេសអាចមកជំនួស

ចែករំលែក៖

លោក Alan Pardew ត្រូវបានបណ្តេញចេញពីតំណែងក្នុងក្លិបCrystal Palace ហើយលោក Sam Allardyceអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសអាចនឹងមកជំនួស នេះបើតាមការឲ្យដឹង របស់ក្លិបCrystal Palaceនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League។

ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានកិច្ចសន្យាបញ្ជាក់ថា លោក Sam Allardyceនឹងមកដឹកនាំ ក្រុមCrystal Palaceនោះទេ។ គាត់ពុំទាន់មានក្លិបណាដឹកនាំឡើយបន្ទាប់ពីចាកចេញពីតំណែងក្នុងក្រុម ជម្រើសជាតិអង់គ្លេស ។

លោក Pardew នឹងទទួលបានប្រាក់សំណងពីការបញ្ចប់តំណែងនេះ ចំនួន៣លានផោន។ គាត់បាននិយាយថា “ខ្ញុំថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នានៅក្នុងក្លិបដែលបាន ផ្តល់ការគាំទ្រដល់រូបខ្ញុំនាពេលកន្លងមក” ៕

ase

លោក Alan Pardew ase-1

លោក Sam Allardyce


ចែករំលែក៖