ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Carlos Tevezបានរៀបអាពាហ៍ពិពាហ៍ ជាមួយគូស្នេហ៍ឈ្មោះ Vanesa Mansillaដែលស្រឡាញ់គ្នាតាំងពីកុមារយ៉ាងអធិកអធម នៅក្នុងទីក្រុង San Isidro។
កីឡាករវ័យ៣២ឆ្នាំCarlos Tevezបានជួបគូស្នេហ៍តាំងពីនៅអាយុ១៣ឆ្នាំ ហើយបានរួមរស់ជាមួយគ្នាក្នុងអំឡុងពេលនៅជាកីឡាករឲ្យក្លិបCorinthians, West Ham, Manchester United, Manchester City និង Juventus។
គួររំលឹកថា ខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez នឹងចាកចេញពីស្រុកកំណើត របស់ខ្លួនសាជាថ្មីម្តងទៀតដើម្បីចុះហត្ថលេខាទៅលេងឲ្យក្លិប Shanghai Shenhuaនៅក្នុងក្របខ័ណ្ឌកំពូលរបស់ចិន។
បើទោះបីជាមានការអង្វរពីសំណាក់អ្នកគាំទ្ររបស់ក្លិប Boca Juniors ឲ្យបន្តនៅក៏ដោយ ក៏ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរួបនេះមិនអាចទប់ចិត្តបានឡើយ ដោយក្លិបនៅក្នុងប្រទេសចិនហ៊ាន ផ្តល់ថ្លៃឈ្នួលឲ្យគាត់រហូតដល់ទៅ 615,000 ផោន ក្នុងមួយសប្តាហ៍ ៕