ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ រដ្ឋបាល រាជធានីភ្នំ ពេញ និងខិតខំធ្វើឲ្យ សួនច្បារ របស់យើងមានផ្កាចំរុះពណ៌សំរាប់បម្រើ វិស័យទេសចរណ៍ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានីនិងខិតខំពង្រី សួន ច្បារ បន្ថែម និងជួសជុល សួនចាស់ៗ ឲ្យបានច្រើនថែមទៀត ព្រោះវិស័យ ទេសចរណ៍ ជាវិស័យឧស្សាហកម្ម គ្មានផ្សែង ដែលរកចំណូល បានច្រើនជាងគេ បង្អស់ ។
លោក ប៉ា សុជាតិវង្ស បានប្ដេជ្ញាបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអភិបាលក្រុង ទេសចរណ៏នៃទីក្រុងអនុតំបន់ទន្លេ មេគង្គក្រោមលើកទី ៤ ដំណើរការ រយះពេល២ថ្ងៃ ខណៈ រាជធានីភ្នំពេញធ្វើ ជាម្ចាស់ផ្ទះ កាលពី រសៀល ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦ ។
លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានលើកឡើងថា៖ វិស័យទេសចរណ៏ជាវិស័យដែលគ្មានព្រំដែន មានស្តង់ដារច្រើន ។ កិច្ចប្រជុំកំពូលនេះ បានរំលេចនូវចំណេះដឹង និងបទពិសោធន៏ដ៏សំបូ បែប ជាក់ស្តែងនឹងធ្វើឲ្យកិច្ចប្រជុំទទួលបាននូវពត៌មានថ្មីៗថែមទៀតពីបច្ចុប្បន្នភាព បញ្ហា ប្រឈម និងដោះស្រាយនិងទស្សនៈវិស័យនៃការអភិវឌ្ឍន៏វិស័យទេសចរណ៏អនុតំបន់ ទន្លេមេគង្គនាពេលអនាគត ជាតំបន់ដែលមានកិត្តិនាមល្បីល្បាញដោយសារធនធានធម្ម ជាតិ និតំលៃនៃជីវៈចំរុះដ៏សំបូរបែប ព្រមទាំងមានប្រជាជនច្រើនលាននាក់កំពុងរស់នៅ ពឹងផ្អែកអាស្រយ័ផលពីទន្លេនេះ ដែលតំរូវឲ្យយើងទាំងអស់គ្នាត្រូវខិតខំអនុវត្តឲ្យបានជា ប្រចាំនូវកិច្ចសហប្រតិបត្តិការគ្នាក្នុងន័យជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមមេគង្គ.ឡាន ឆាង លើវិស័យផ្សេងៗទៀតនៅគ្រប់កំរិត ដើម្បីផលប្រយោជន៏រួមរបស់ទីក្រុង និងប្រជា ជនដែលអាចក្លាយជាគោលដៅទេសចរណ៏ធម្មជាតិដ៏ទាក់ទាញ និងបានទទួលភ្ញៀវទេស ចរណ៏កាន់តែច្រើនឡើងៗដែលបានលើកកំពស់ជីវភាពរស់នៅ និងសុខមាលភាពដល់ប្រ ជាពលរដ្ឋនៅក្នុងតំបន់នេះមានការអភិវឌ្ឍន៏។
លោកបន្ដថា ៖ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៏ធ្វើ ឲ្យកាន់តែរីកចំរើនតាមរយះការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បង្កើតឡើងនូវមូលដ្ឋានទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និតរវាងប្រទេសជិតខាង នៅក្នុង តំបន់ និងស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជំរៅលើភាពសំបូរបែបនៃសម្បត្តិវប្បធម៌របស់ប្រ ទេសអនុតំបន់ទន្លេមេគង្គក្រោម ដើម្បីឈានទៅសំរេចឲ្យបាននូវទិសដៅ៖វប្បធម៌ចំរុះ ទស្សនៈរួម ទិសដៅតែមួយ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា៖ កិច្ចសហការលើ វិស័យទេសចរណ៍រវាងទីក្រុងទាំង៥នៃបណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គ ប្រៀបបាន នឹងសួនច្បារដែលត្រូវការឲ្យមានផ្កាចំរុះពណ៏សំរាប់ភ្ញៀវទេសចរណ៏ និងអាចឈានទៅ ពង្រីកកិច្ចសហប្រតិបត្តិការកំរិតខេត្ត និងខេត្តនៃប្រទេសជាប់ដងទន្លេមេគង្គគឺកាន់តែល្អ ថែមទៀតព្រោះ ខេត្តនិមួយៗសុទ្ធតែ មានវប្បធម៌ ទំនៀមទំលាប់រៀងៗខ្លួននឹងផលិតផល ប្រចាំតំបន់និមួយៗ ដែលជាការទាក់ទាញយ៉ាងល្អប្រសើរសំរាប់ភ្ញៀវទេសចរណ៏ និងឈាន ទៅពង្រីកកំរិតសហគមន៍ អាស៊ានតែម្តង។
លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីបទពិសោធន៍ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺភូមិ សង្កាត់មានសុវត្ថិ ភាពដែលធ្វើឲ្យប្រជាពលរដ្ឋមានសន្តិភាពផ្នែកផ្លូវចិត្ត ហើយសន្តិសុខសុវត្ថិភាពនេះជា រឿងសំខាន់ទាក់ទងទៅនឹងវិស័យទេសចរណ៏ ព្រោះទេសចរណ៏តែងគិតពីសុវត្ថិភាព និង សន្តិសុខផ្ទាល់ខ្លួន។ ទីក្រុងទាំង៥នៃអនុតំបន់ទន្លេមេគង្គក្រោមដែលបានចូលរួមក្នុងកិច្ចប្រ ជុំកំពូលនេះមាន៖រាជធានីភ្នំពេញ,ទីក្រុងហាណូយ,ទីក្រុងវៀងចន្ទ័,ទីក្រុងបាងកក និងទី ក្រុងយ៉ាងហ្គូន។ ចំណែកកិច្ចប្រជុំលើកទី៥នឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទ័ក្នុងឆ្នាំ២០១៧ ខាងមុខ។ អភិបាលក្រុងទាំង៥ ក៏បានចុះហត្ថលេខាលើខ្លឹមសាររួមនៃកិច្ចប្រជុំរយះពេល២ ថ្ងៃប្រកបដោយផ្លែផ្កាផងដែរ៕ សំរិត