ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៤នាក់ជាមួយថ្នាំញៀន២កញ្ចប់ ពេលត្រួតពិនិត្យច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបុរសក្មេងៗចំនួន៤នាក់ បន្ទាប់ពីបានឆែកឆេរពួកគេ រកឃើញថ្នាំញៀនចំនួន២កញ្ចប់ក្នុងហោប៉ៅ ខណៈពេលកំពុងជិះម៉ូតូ មកប៉ះចំគោលដៅសមត្ថកិច្ចកំពុងពង្រាយកម្លាំងតាមដងផ្លូវត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរ កាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា។

ជនសង្ស័យទាំង៤នាក់ ខាងលើទី១ ឈ្មោះ ស៊ាន រតនា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅ។ ២ឈ្មោះ ឡៅ សុវៃ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលកី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ៣ ឈ្មោះ ប៊ន បូរិន អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ៤ឈ្មោះ ស៊ាន ពិសី អាយុ១៩ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងភូមិ ជាមួយជនខាងលើ ។

ប៉ូលិស ឲ្យបាននិយាយថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅក្នុងពេលដែលសមត្ថកិច្ចនគរបាលបានកំពុងតែ ពង្រាយកម្លាំងដាក់គោលដៅ ត្រួតពិនិត្យ យានយន្តនានដើម្បីពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយក៏បានរកឃើញថ្នាំញៀន ១កញ្ចប់នៅក្នុងហោប៉ៅអាវឆ្វេង របស់ឈ្មោះ ប៊ន បូរិន ជិះម៉ូតូជាមួយឈ្មោះស៊ាន ពិសី។ បន្ទាប់មក បានរកឃើញថ្នាំញៀន១កញ្ចប់ទៀត នៅក្នុងហោប៉ៅខោរបស់ឈ្មោះ សាន រតនា ជិះ ម៉ូតូជាមួយឈ្មោះ ឡៅ សុវៃ ។

សមត្ថកិច្ចបាននាំខ្លួនពួកគេបញ្ជូនទៅសួរនាំស្រាវជ្រាវបន្ត និងដើម្បីត្រៀមបញ្ជូនទៅតុលាការដើម្បីសម្រេចទោសទណ្ឌរបស់ពួកគេ ដែលបានប្រព្រឹត្តខុសច្បាប់ ៕ តុង សីហា

rd


ចែករំលែក៖